ការតាំងពិពណ៌រស្តីពីបក្សកម្មុយនិស្តវៀតណាម៖ ពីមហាសន្និបាតទៅមហាសន្និបាត


ការតាំងពិពណ៌រស្តីពីបក្សកម្មុយនិស្តវៀតណាម៖ ពីមហាសន្និបាតទៅមហាសន្និបាត - ảnh 1
ការតាំងពិពណ៌រស្តីពីបក្សកម្មុយនិស្តវៀតណាម៖ ពីមហាសន្និបាតទៅមហាសន្និបាត (Image: VOV)

(VOVworld) -  ការតាំងពិពណ៌រសៀវភៅឯកសារក្រោមប្រធានបទ «បក្សកម្មុយ
 និស្តវៀតណាម៖ ពីមហាសន្និបាតទៅមហាសន្និបាត» បានបើកនាព្រឹកថ្ងៃទី ១៥
មករា នៅទីក្រុងហាណូយ។ បណ្ដាឯកសារត្រូវបានបង្ហាញនៅការតាំងពិពណ៌រ
 លើកនេះក្រោមប្រធានបទចំនួន៤គឺ៖ ការចាប់បដិសន្ធិបក្សកម្មុយនិស្តវៀតណាម
បក្សកម្មុយនិស្តវៀតណាមជាមួយកិច្ចការតស៊ូរំដោះប្រជាជាតិ​ឯកភាពប្រទេស
ជាតិ បក្សកម្មុយនិស្តវៀតណាមជាមួយកិច្ចការផ្លាស់ប្តូរថ្មីនិងសមាហរណកម្មអន្តរ
ជាតិ បក្សកម្មុយនិស្តវៀតណាម៖ ពីមហាសន្និបាតពីមហាសន្និបាត។ លោក
Nguyen Xuan Dung នាយករងបណ្ណាល័យជាតិវៀតណាមបានឲ្យដឹងថា៖

        «ការតាំងពិពណ៌រលើកនេះបង្ហាញឯកសារស្តីពីការចាប់បដិសន្ធិរបស់បក្ស កម្មុយនិស្តវៀតណាមក៏ដូចជាមហសន្និបាតទាំង ១១ កន្លងទៅរបស់បក្ស។
បណ្ដាឯកសាររួមមានសៀវភៅកាសែតរូបភាពវីដេអ៊ូបង្ហាញសមិទ្ធិរបស់បក្ស
ក្នុងអំឡុង ៨៦ ឆ្នាំ កន្លងទៅ។ យើងខ្ញុំមានឯកសារមួយចំនួនស្តីពីបណ្ដាការតស៊ូ
របស់ប្រជាជនវៀតណាមមុនពេលបក្សត្រូវបានបង្កើត។​ នេះគឺបុព្វបទឈានទៅ
ការបង្កើតបក្សកម្មុយនិស្តវៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ