ការតាំងពិព័រណ៌៖ Hoang Sa, Truong Sa របស់វៀតណាម នៅទីក្រុងហូជីមិញ
|
ការតាំងពិព័រណ៌៖ Hoang Sa, Truong Sa របស់វៀតណាម នៅទីក្រុងហូជីមិញ |
(VOV)_ការតាំងពិព័រណ៌៖ Hoang Sa, Truong Sa របស់វៀតណាម -បណ្ដាភ័ស្តុ
តាងប្រវត្តិសាស្ត្រ និងគតិយុត្តិ ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី៧មករា នៅទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមអំពី
បណ្ដារូបភាព វត្ថុ និងផែនទី អះអាងអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa, Truong Sa។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៍មាន
និងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានសង្កត់ធ្ងន់ថា៖
“ ការតាំងពិព័រណ៌នេះបានរួមចំណែកអះអាងនូវអធិបតេយ្យភាពរបស់វៀត
ណាមចំពោះបូរណភាពដែនដី ក្នុងនោះមានប្រជុំកោះទាំងពីរ Hoang Sa, Truong Sa
ក៏ដូចជារួមចំណែកលើកកំពស់ចំណេះដឹងរបស់បក្សទាំងមូល ប្រជាជនទាំងមូល
និងកងទ័ពទាំងមូល ចំពោះប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏បង្កើនកម្លាំង និងស្មារតី
សមគ្គីភាព ប្តេជ្ញាចិត្តការពារ កសាងមាតុប្រទេស កាន់តែសម្បូរធូធារ ការពាររឹងមាំ
បូរណភាពដែនដីរបស់មាតុប្រទេស ដែលក្នុងនោះមានប្រជុំកោះ Hoang Sa,
Truong Sa។”
ការតាំងពិព័រណ៌នេះអូសបន្លាយដល់ថ្ងៃទី២១មករា៕