ការទូតវប្បធម៌បានជួយបណ្តាតំបន់របស់វៀតណាមអភិវឌ្ឍន៌និងធ្វើសមាហរណកម្ម
|
រូបថតៈ chinhphu.vn |
(VOV5)-បន្តបណ្តាសកម្មភាពរបស់ Festival Hue 2012 នាព្រឹកថ្ងៃទី ៩មេសានៅ
ទីក្រុង Hue វៀតណាម បានប្រព្រឹត្តទៅ ការជួបសំណេះសំណាល ស្តីពី “ការទូត វប្បធម៌ជួយឧបត្ថម្ភតំបន់អភិវឌ្ឍន៌ចីរភាពនិងធ្វើសមាហរណ កម្មអន្តរជាតិ”
ដោយ ក្រសួងការបរទេសវៀតណាម រួមផ្សំជាមួយគណៈ កម្មាធិការប្រជាជនខេត្ត
Thua Thien Hue រៀបចំឡើង។ នៅទីនេះ បណ្តាឯកអគ្គរដ្ឋទូត តំណាងស្ថាប័នការ
ទូត របស់ប្រទេសនានាប្រចំានៅវៀតណាមបានចែករំលែកបទពិសោធន៌ ក្នុងការ
អភិរក្ស ពង្រិកបេតិកភ័ណ្ឌ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងបណ្តាប្រ
ទេសជាមួយខេត្ត Thua Thien Hue។ ឯកអគ្គរដ្ឋទូត Palestine ប្រចាំនៅវៀតណាម
Saadi Salama ចាត់ទុកថា៖
|
ឯកអគ្គរដ្ឋទូត Palestine ប្រចំានៅវៀតណាម |
“ក្នុងថានៈជាជនPalestine មួយរូបដែលរស់នៅនិងធ្វើការនៅវៀត
ណាម ខ្ញុំចាត់ទុកថា វៀតណាមគប្បីខំប្រឹងប្រែង ជម្រុញទំនាក់ទំនងវប្បធម៌ ជាមួយបណ្តាប្រទេសលើកសកលលោក ព្រោះថា វប្បធម៌ជាផែនគ្រឹះដ៏រឹងមាំ ដើម្បីបើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចនិងអភិវឌ្ឍន៌ប្រទេសជាតិ។ ខ្ញុំគិត ថា
Festival Hue លើកនេះ ក៏ជាសាក្ខីភាព អំពីការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម និងបណ្តាខឿនវប្បធម៌របស់ប្រទេស
ផ្សេង ៗ ទៀតសម្រាប់ប្រជាជនវៀតណាមដឹងផង”។
|
ភ្ញៀវអន្តរជាតិនៅក្នុងពិធីសំណេះសំណាល
(រូបថតៈchinhphu.vn) |
ថ្លៃងមតិនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Thanh
Sonបានឲ្យដឹងថា រួមជាមួយនិន្នាការសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៌លើ
សកលលោក ក្នុងរយៈពេលកន្លងទៅការងារការទូតវប្បធម៌របស់វៀតណាម កាន់តែ
បានជំរុញខ្លាំងតាមស្នារតីសកម្មធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកក្នុងការផ្សព្វ
ផ្សាយអំពីរូបភាពទឹកដី វប្បធម៌និងមនុស្សវៀតណាម។ ទន្ទឹមនឹងនោះ បញ្ចូនភាព
ស្អាតវប្បធម៌ របស់ពិភពលោកមកវៀតណាម និងជួយបណ្តាតំបន់របស់វៀតណាម អភិវឌ្ឍន៌ដ៏ចីរភាព ក៏ដូចជាធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិទៀតផង៕