ការទូតសកម្ម ស្វាហាប់ និងច្នៃប្រឌិត ដើម្បីផលប្រយោជន៍ប្រទេសជាតិ-ប្រជាជាតិ
(VOVWORLD) - ផ្នែកកិច្ចការបរទេសត្រូវបន្តកំណត់ “កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ” ជាគោលការណ៍ធំដ៏សំខាន់។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួងការបរទេស (រូបថត៖ vna) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបង្កើតផ្នែកការទូត (២៨ ខែសីហា ឆ្នាំ ១៩៤៥ - ២៨ ខែសីហា ឆ្នាំ ២០២២) នារសៀលថ្ងៃទី ២៣ ខែសីហា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួងការបរទេសស្ដីពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យផ្នែកការទូតត្រូវសកម្ម ស្វាហាប់ និងច្នៃប្រឌិត ដើម្បីផលប្រយោជន៍ប្រទេសជាតិ-ប្រជាជាតិ។ តាមនោះ ផ្នែកការទូតត្រូវ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅក្នុងសន្និសីទកិច្ចការបរទេសទូទាំងប្រទេស ហើយអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចយុទ្ធសាស្ត្រចំនួនបីគឺ៖ ការពារសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំគឺជាភារកិច្ចជាប្រចាំ ; បម្រើការអភិវឌ្ឍប្រទេស គឺជាភារកិច្ចស្នូល ព្រមទាំងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ គឺជាភារកិច្ចដ៏សំខាអនុវត្តន៍ដោយព្រមៗគ្នា និងសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពរវាងសសរស្តម្ភទាំងបីនៃកិច្ចការបរទេសគឺ៖ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។ លើកកំពស់ប្រៀបខ្លាំងនៃសសរស្តម្ភនីមួយៗ បង្កើតកម្លាំងពលំនៃខឿនការទូតវៀតណាម។ នេះគឺជាប្រពៃណី និងជាមេរៀនដ៏មានតម្លៃ ក៏ដូចជាសិល្បៈដ៏វិសេសវិសាលនៃកិច្ចការបរទេសបដិវត្តន៍របស់វៀតណាម ដែលគួរបន្តរក្សា និងពង្រីក។ បន្តកំណត់ថាទូតបម្រើការអភិវឌ្ឍជាភារកិច្ចស្នូល។ ខ្ញុំសង្ឃឹមថា សមមិត្តទាំងអស់បន្តស្រាវជ្រាវ និងលើកសំណើថ្មី ប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ឧបករណ៍នយោបាយ - កិច្ចការបរទេស សេដ្ឋកិច្ច និងវប្បធម៌ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្របដោយចីរភាពផងដែរ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្នែកកិច្ចការបរទេសត្រូវបន្តកំណត់ “កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ” ជាគោលការណ៍ធំដ៏សំខាន់; បន្តជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូឱ្យស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាព; បន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយការពារជាតិ និងសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិផងដែរ៕