ការធ្វើល្អការងារជួបប្រជាពលរដ្ឋបង្ហាញចរិតលក្ខណៈរដ្ឋរបស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន
|
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc (Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១៥ កក្កដា អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានរៀបចំ
ពិធី ប្រកាសសេចក្តីសម្រេចបង្កើតគណៈកម្មការទទួលជួបប្រជាពលរដ្ឋមជ្ឈឹម។
ភារកិច្ចនៃគណៈកម្មការនេះគឺសំដៅស្តាប់និងណែនាំប្រជាពលរដ្ឋក្នុងការអនុវត្ត
ដោះស្រាយបណ្តឹងតរ៉ាតាមនិតិវិធី។ ថ្លែងមតិក្នុងពិធីប្រកាសនេះ ឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យអធិការកិច្ចរដ្ឋាភិបាលចេញផ្សាយ បណ្ដាឯកសារណែនាំអនុវត្តច្បាប់ទទួលជួបប្រជាពលរដ្ឋកសាងបែបបទឲ្យសម
ស្របនឹងការងារទទួលជួបប្រជាពលរដ្ឋនិងដោះស្រាយពាក្យបណ្តឹងតរ៉ាបរិហារ
ជាដើម។
“អធិការកិច្ចរដ្ឋាភិបាលត្រូវអនុវត្តដ៏ត្រឹមត្រូវតួនាទីភារកិច្ចរបស់គណៈកម្មការទទួល
ប្រជាពលរដ្ឋ។ លើកកំពស់ស្មារតីទទួលខុសត្រូវ របៀបធ្វើការងារនិងសមត្ថ ភាព។ យើងត្រូវរៀបចំដ៏ល្អការទទួលជួបប្រជាពលរដ្ឋជាពិសេសគឺយើងត្រូវគោរពនិង
ផ្ទៀងស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋដោះស្រាយពាក្យបណ្តឹងតវ៉ាបរិហារ។
ខ្ញុំស្នើរ ឲ្យបណ្ដាតំបន់ក្នុងទូទាំងប្រទេសត្រូវបង្កើតគណៈកម្មការទទួលជួបសន្ទនា
ប្រជាពលរដ្ឋ តាមច្បាប់ដែលចូលជាធូរមាន៕”