ការធ្វើវិសោធនកម្មនិងបំពេញបន្ថែម​ មាត្រាមួយចំនួននៃបទបញ្ញាត្តិអំពីការលើកលែងទិដ្ឋាការ​អោយ​ជនវៀតណាមរស់នៅ​ឯបរទេស

(VOVworld)-រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃបទបញ្ញាត្តិ អំពីការលើកលែងទិដ្ឋាការ ​អោយ​ជនវៀតណាម រស់នៅ​ឯបរទេស ក្នុងសេចក្ដីសម្រេច​លេខ 135/2007។

 

ការធ្វើវិសោធនកម្មនិងបំពេញបន្ថែម​ មាត្រាមួយចំនួននៃបទបញ្ញាត្តិអំពីការលើកលែងទិដ្ឋាការ​អោយ​ជនវៀតណាមរស់នៅ​ឯបរទេស - ảnh 1
ជនវៀតណាមនៅCanberraសប្បាយរីករាយទទួលលខិតលើកលែងទិដ្ឋាការ(http://quehuongonline.vn)

តាមនោះ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាទី 3  ចំណុច​ទី  4 ៖ ស្ថាប័នមានសមត្ថកិច្ចផ្តល់លិខិតលើកលែងទិដ្ឋាការ ក្នុងរយះពេល ​5ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់គ្រាន់។ បំពេញបន្ថែមមាត្រាទី 4  ចំណុច​ទី 5 ៖ សំណុំឯកសារស្នើផ្ដល់ លិខិតលើកលែងទិដ្ឋាការ ​បានធ្វើ​ជា​ក្រុមៗ។ ធ្វើវិសោធនកម្ម មាត្រាទី 6 ៖ ​ជនវៀតណាមឆ្លងដែន ​ដោយ លិខិតលើកលែងទិដ្ឋាការ បានស្នាក់នៅវៀតណាមមិនអោយហួស​រយះ​ពេល 90 ថ្ងៃ ​ ។ ប្រសិនបើមានតម្រូវការស្នាក់នៅ លើសពី 90ថ្ងៃ ត្រូវបានបណ្ដាស្ថាប័ន អង្គការ បុគ្គលនៅ​វៀតណាម​ធានា​ និង មានមូលហេតុសមហេតុសមផល គឺត្រូវបានពិនិត្យមើល និងអនុ្្ញាត្តិអោយពន្យាពេលបន្ថែម ប៉ុន្តែមិនហួសពី 90ថ្ងៃ។ បទបញ្ញាត្តិនេះមានសុពលភាពចាប់ពីថ្ងៃទី 15 មេសា ឆ្នាំ2012​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ