ការនាំចេញកសិផលវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម TPP – AEC



ការនាំចេញកសិផលវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម TPP – AEC  - ảnh 1
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមក្នុងការចរចារ TPP លោក Truong Dinh Tuyen
 (Image: nguyentandung.org)

(VOVworld)- «ការនាំចេញកសិផលវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) - សហគាម
 ន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ ២០១៦» គឺជាប្រធានបទនៃសិក្ខាសាលាដែលត្រូវ
 បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ មិនា នៅទីក្រុងហាណូយ។ នៅទីនេះ
 អង្គសន្និសីទនានាបានចាត់ទុកថា៖ ដើម្បីឆ្លៀតយកឱកាសដែល TPP និង AEC
នាំមក នាពេលខាងមុខ ខឿនកសិកម្មរបស់វៀតណាមត្រូវមានការចូលរួមរបស់
ក្រុមហ៊ុន ដោយសារ ការចូលរួមរបស់មជ្ឈដ្ឋានអាជីវករនឹងបង្កើនការផ្សាភ្ជាប់
 ជាមួយប្រជាកសិករដែលនឹងក្លាយទៅជាចង្វាក់រឹងមាំថែមទៀត។ ថ្លែងមតិនៅ
 ទីនេះ ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមក្នុងការចរចារ TPP លោក
 Truong Dinh Tuyen បានឲ្យដឹងថា៖ ក្នុងពេលចូលរួម TPP និង AEC  ខឿន
កសិកម្មវៀតណាមគប្បីត្រួតពិនិត្យនិងគ្រប់គ្រងបានគុណភាពផលិតផល
ព្រមទាំង សហគ្រាសគប្បីដើរតួនាទីស្នូលដើម្បីគ្រប់គ្រងសម្របស្រសួល
ចង្វាក់ ផ្គួត់ផ្គង់ ធានាតំលៃនិងប្រភពកសិផល។ វៀតណាមគប្បីរកសាង
ឃ្លាំងនៅឯបរ ទេសឬកាណាល់ផ្គត់ផ្គង់របស់ខ្លួននៅទីផ្សារបរទេស ដូច្នេះ
 អាចកសាងពាណិជ្ជ សញ្ញាសំរាប់កសិផលវៀតណាមក្នុងកាលៈទេសៈ
សមាហរណកម្មដ៏ស៊ីចម្រៅ នាបច្ចប្បន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ