ការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមកើនជាង ១៣%

(VOVWORLD) - អំពីទីផ្សារនាំចេញ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ បណ្ដាទីផ្សារអាស៊ីបានស្រូបយកចំណែកទីផ្សារខ្ពស់បំផុត ពោលគឺជាង ៤៣%; បន្ទាប់មកគឺទ្វីបអាមេរិក ទ្វីបអឺរ៉ុប ទ្វីបអូសេអានី និងទ្វីបអាហ្វ្រិក។
ការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមកើនជាង ១៣% - ảnh 1រូបថត៖ baodantoc.vn

យោងតាមតួរលេខថ្មីៗបំផុតរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ តម្លៃប្រាក់នាំចេញ នាំចូលកសិ-រុក្ខ-ជលផលសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៦៦,២ ពាន់លានដុល្លារអាមេរិក កើន ៨,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះ តម្លៃប្រាក់នាំចេញត្រូវបានប៉ានប្រមាណថា សម្រេចបាន ៣៦,៣ ពាន់លានដុល្លារអាមេរិក កើនជាង ១៣%។

ក្នុងរយៈពេល ៨ ខែកន្លងទៅ មានផលិតផល និងក្រុមផលិតផលចំនួន ៧ ដែលមានតម្លៃប្រាក់នាំចេញជាង ២ ពាន់លានដុល្លារអាមេរិក រួមមាន៖ កាហ្វេ កៅស៊ូ អង្ករ បន្លែ ស្វាយចន្ទី បង្គា និងផលិតផលឈើ។ ទន្ទឹមនឹងនោះ មុខទំនិញជាច្រើនទទួលបានតម្លៃប្រាក់នាំចេញខ្ពស់ជាងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដូចជា៖ កាហ្វេ កៅស៊ូ  អង្ករ ម្រេច  ដំឡូងមី ត្រីប្រា និងបង្គា។

អំពីទីផ្សារនាំចេញ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ បណ្ដាទីផ្សារអាស៊ីបានស្រូបយកចំណែកទីផ្សារខ្ពស់បំផុត ពោលគឺជាង ៤៣%; បន្ទាប់មកគឺទ្វីបអាមេរិក ទ្វីបអឺរ៉ុប ទ្វីបអូសេអានី និងទ្វីបអាហ្វ្រិក។

សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញធំបំផុត បន្ទាប់មកគឺទីផ្សារចិន ទីផ្សារជប៉ុន និងទីផ្សារកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ