ការនាំចេញនិងនាំចូលទំនិញក្នុងរយៈពេល ២ ខែដើមឆ្នាំ បានកើនឡើងខ្ពស់
(VOVWORLD) - សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតដោយមានសម្លៃប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ ដែលកើនឡើង ៣៨,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺចិន សហភាពអឺរ៉ុប និងអាស៊ាន។
សកម្មភាពដឹកជញ្ជូនទំនិញនៅទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
យោងតាមសេចក្ដីប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖ ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ ការនាំចេញនិងនាំចូលរបស់វៀតណាមបានឈានដល់កំរិតខ្ពស់ជាមួយនឹងតម្លៃប្រាក់នាំចេញនិងនាំចូលសរុបមានចំនួន ៩៥,៨១ ពាន់លានដុល្លារកើនឡើង ២៤,៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទាក់ទងនឹងការនាំចេញមានមុខទំនិញ ៩ មុខដែលមានតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារស្មើនឹង ៧៣,៨% នៃចំណូលនាំចេញសរុប។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតដោយមានសម្លៃប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ ដែលកើនឡើង ៣៨,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺចិន សហភាពអឺរ៉ុប និងអាស៊ាន។
បើនិយាយពីការនាំចូល មានទំនិញចំនួន ១១ មុខដែលមានតម្លៃប្រាក់នាំចូលជាង ១ ពាន់លានដុល្លារស្មើនឹង ៦៧,៦% នៃចំណូលនាំចូលសរុប។ ចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់ វៀតណាមដោយមានតម្លៃប្រាក់ប្រមាណ ១៧,៣ ពាន់លានដុល្លារ កើនឡើង ៨៥,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺកូរ៉េខាងត្បូង អាស៊ាននិងជប៉ុនផងដែរ៕