ខេត្ត Ninh Binh ជាប់ក្នុង “ Top គោលដៅដកបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤”

(VOVWORLD) - ខេត្ត Ninh Binh ត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងជាប់ “ Top គោលដៅដកបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤”។
ខេត្ត Ninh Binh ជាប់ក្នុង “ Top គោលដៅដកបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤” - ảnh 1សម្រស់គួរឱ្យទាក់ទាញនៅ Trang An ។ រូបថត៖ Minh Duc/TTXVN

មន្ទីរទេសចរណ៍ខេត្ត Ninh Binh កាលពីម្សិលមិញ (ថ្ងៃទី៣ ខែកក្កដា) បានឲ្យដឹងថា វេទិកាមគ្គុទ្ទេសក៍ទេសចរណ៍ TripAdvisor (សហរដ្ឋអាមេរិក) ទើបតែបានប្រកាសបញ្ជីឈ្មោះគោលដៅជ័យលាភី “ល្អបំផុតក្នុងចំណោមប្រការគួរឲ្យធ្វើបំផុត ដែលត្រូវបានបោះឆ្នោតដោយភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤”។ ក្នុងនោះ ខេត្ត Ninh Binh ត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងជាប់ “ Top គោលដៅដកបទពិសោធន៍ដ៏ទាក់ទាញបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៤”។

គោលដៅទេសចរណ៍វៀតណាមដែលមានដំណើរកម្សាន្តនៅខេត្ត Ninh Binh ក្នុងមួយថ្ងៃ ពីទីក្រុងហាណូយ (Full-Day Ninh Binh Highlights Tour from Hanoi) ក៏បានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងជាប់លេខ ៩ ក្នុងចំណោម Top ១០  "ដកបទពិសោធន៍ទាក់ទាញបំផុតប្រចាំឆ្នាំ ២០២៤"។ TripAdvisor សង្កត់ធ្ងន់ថា ដំណើរទេសចរណ៍ “ផ្លាស់ប្តូរភាពអ៊ូអរនៅរដ្ឋធានីហាណូយប្រទេសវៀតណាម សម្រាប់មួយថ្ងៃសម្របខ្លួនក្នុងសម្រស់ធម្មជាតិតាមរយៈដំណើរកម្សាន្តបែបផ្សងព្រេងដ៏មានអត្ថន័យនេះ។ តាមនោះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដើរថ្មើរជើង ជិះកង់គយគន់ភូមិស្រុកដ៏ស្រស់ស្អាតប្រដូចគំនូរអញ្ចឹង ព្រមទាំងមានឱកាសជាច្រើនដើម្បី ថតរូបរមនីយដ្ឋាន ទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ