ការនាំចេញពលកម្មបានរីកចម្រើនក្រោយ​ពី​ជំងឺកូវីដ-១៩ ត្រូវ​បាន​គ្រប់គ្រង

(VOVWORLD) - ថ្មីៗនេះ នៅពេលជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង បណ្តាប្រទេសនៅលើពិភពលោកបានផ្លាស់ប្តូរគោលនយោបាយសម្របខ្លួនទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដើម្បីជំរុញខ្លាំងការស្តារឡើងវិញនៃសេដ្ឋកិច្ច ផលិតកម្ម និងសកម្មភាពអាជីវកម្ម ដូច្នេះហើយតម្រូវការពលកម្មបានកើនឡើង។
ការនាំចេញពលកម្មបានរីកចម្រើនក្រោយ​ពី​ជំងឺកូវីដ-១៩ ត្រូវ​បាន​គ្រប់គ្រង - ảnh 1ពលករវៀតណាមចូលព្រលានយន្តហោះ Incheon (កូរ៉េខាងត្បូង)។ អ្នកថតរូប៖ Anh Nguyen/cand.com.vn

នេះជាឱកាសអំណោយផលសម្រាប់វៀតណាម បង្កើនការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ លោក Nguyen Gia Liem អនុប្រធាននាយកដ្ឋានគ្រប់គ្រងការងារនៅក្រៅប្រទេស- ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានមានប្រសាសន៍ថា៖ រហូតមកដល់ពេលនេះ ការបញ្ជូនពលករទៅធ្វើការនៅបរទេសមានស្ថិរភាពហើយ។ យោងតាមទិន្នន័យក្នុងរយៈពេល ៦ខែដើមឆ្នាំនេះបរិមាណពលករវៀតណាមសរុបដែលកំពុងធ្វើការនៅបរទេសក្រោមកិច្ចសន្យាមានចំនួនជាង ៥១.០០០ នាក់។ ជាក់ស្តែង បានប្រមូលផ្តុំភាគច្រើននៅទីផ្សារជប៉ុនដោយមានពលករចំនួនជាង ៣០.០០០នាក់; បន្ទាប់មកគឺតៃវ៉ាន់(ចិន) ជាង១៥ ពាន់នាក់ កូរ៉េខាងត្បូង ៥ ពាន់នាក់ ហើយនៅសល់គឺជាទីផ្សារផ្សេងទៀត។ នេះជាសញ្ញាបង្ហាញពីការស្តារឡើងវិញនៃការបញ្ជូនពលករទៅធ្វើការនៅបរទេស ហើយយើងអាចសម្រេចបាននូវគោលដៅបញ្ជូនពលករ ៩០.០០០នាក់ ទៅធ្វើការនៅបរទេស ឬច្រើនជាងទៀត នេះក៏ជារឿងល្អដែរ។

ទន្ទឹមនឹងទីផ្សារប្រពៃណី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចក៏បន្តជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារជាមួយបណ្តាប្រទេសដូចជា អាល្លឺម៉ង់ រុស្ស៊ី និងអ៊ីស្រាអែលដើម្បីពង្រីកទីផ្សារការងារនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ