ការនាំចេញរបស់សាធារណរដ្ឋឆែកមកកាន់ទីផ្សារវៀតណាមកើនឡើងខ្ពស់
(VOVWORLD) - យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានស្ថិតិសាធារណរដ្ឋឆែក ទំហំប្រាក់នាំចេញរបស់ឆែក មកកាន់ទីផ្សារវៀតណាមនៅខែកក្កដា បានកើនឡើង គួរឲ្យកត់សម្គាល់ដោយមានតម្លៃសរុប ទទួលបានឡើងដល់ ៤៥,៥លានដុល្លារ អាមេរិក។
យោងតាមរាយការណ៍ពីស្ថាប័នពាណិជ្ជកម្មវៀតណាមនៅសាធារណរដ្ឋឆេកថា នៅខែកក្កដានេះតែម្តង ក្រុមផលិតផលរបស់ឆែកដែល នាំចេញមកកាន់ទីផ្សារ វៀតណាមដែលមានការកើនឡើងខ្ពស់គឺ ឧបករណ៍ថតសម្លេង ថតវីដេអូ និង អេក្រង់ទូរទស្សន៍មានតម្លៃ ជិត ៤០,៥ លានដុល្លារ។ ក្នុងពេលជាមួយគ្នានោះ ទំនិញរបស់វៀតណាមនាំចេញទៅកាន់ទីផ្សារឆែកក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ នេះ នាំមុខគឺនៅតែជាផលិតផលអេឡិចត្រូនិក ដែលមានទំហំទឹកប្រាក់ជិត ២០២ លានដុល្លារអាមេរិក។
រហូតដល់ខែកក្កដាឆ្នាំ២០១៨ នេះតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ជិត ៦៨១ លានដុល្លាអាមេរិក កើន១៨,១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃ ឆ្នាំ២០១៧។ ការដែលតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងនោះជា សញ្ញាបញ្ជាក់ថា តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងបន្តវ៉ាដាច់កម្រិត១ពាន់លាន ដុល្លាអាមេរិកក្នុងឆ្នាំ២០១៨នេះជាមិនខាន៕