ការបង្កើតបក្សកុម្មុយនិស្តវៀតណាគឺជារបត់ដ៏មហិមារបស់បុព្វហេតុបដិវត្តវៀតណាម

  (Vovworld)_នាថ្ងៃទី ៣កុម្ភៈ ក្នុងឪកាសរំលឹកអនុស្សាវរីយ៌លើកទី៨២ទិវាបង្កើតបក្ស   កុម្មុនីស្តវៀតណាម(ថ្ងៃទី៣កុម្ភៈ ១៩៣០ ថ្ងៃទី៣កុម្ភៈ២០១២) បណ្តាកាសែតធំៗរបស់   វៀតណាមសុទ្ធតែចុះផ្សាយព័ត៌មានអត្ថបទស្តីអំពីទីតាំងនិងតួនាទីរបស់បក្សកុម្មនីស្ត  
វៀតណាម ក្នុងប្រវត្តិសាស្រ្តដំណើការតស៊ូ និងកសាងប្រទេសរបស់ប្រជាជនវៀត 
ណាម។

ការបង្កើតបក្សកុម្មុយនិស្តវៀតណាគឺជារបត់ដ៏មហិមារបស់បុព្វហេតុបដិវត្តវៀតណាម - ảnh 1
ហូជីមិញ ឈ្មោះលោកគឺល្អស្អាតបំផុត
(Foto: http://tcnh.lhu.edu.vn)

        កាសែតNhan Danជាសម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមមានវិចារណក
ថាក្រោមប្រធានបទ “កម្មាភិបាល បេខ្ខជនម្នាក់ៗត្រូវជ្រួតជ្រាបសីលធម៌បដិវត្តន៌”។ វិ
ចារណកថានេះ បានអះអាងថា ការបង្កើតបក្សកុម្មុនីស្តវៀតណាមជាព្រឹត្តិការណ៌ប្រវត្តិ
សាស្រ្ត  ជារបត់ដ៏មហិមានៃបុព្វហេតុបដិវត្តន៌វៀតណាម។ ទន្ទឹមនឹងនោះ វិចារណកថា  បានសឲ្យឃើញថា ដើម្បីជំនះពុះពារលើរាល់ការ អន់ខ្សោយ និងគំហិតរបស់ការងារ
កសាងបក្សនាសព្វថ្ងៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម នឹងខំប្រឹងប្រែង
លើកកំពស់សមត្ថភាពដឹកនាំ ពង្រឹងទំនុកទុកចិត្តក្នុងប្រជាជននិងបក្ខជនទៅលើបក្ស។

         កាសែត Quan đoi Nhan dan ជាសម្លេងរបស់កងកម្លំាងប្រដាប់អាវុធ និងប្រជាជន
វៀតណាម ក៏មានវិចារណកថា ដោយប្រធានបទ “កសាងបក្សស្អាតស្អំ រឹងមំា និងសក្តិ
សមនឹងភារកិច្ច”។ វិចារណកថាបានអះអាងថា៖ កសាងបក្សស្អាតស្អំ មិនត្រឹមតែជាភា
រកិច្ចរបស់បណ្តាអង្គការបក្ស បេក្ខជនប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចរបស់ប្រព័ន្ធនយោ
បាយទាំងមូល និងប្រជាជនទំាងអស់។ ព្រោះថា ផលប្រយោជន៌របស់បក្ស ក៏ជាផល
ប្រយោជន៌របស់ប្រជាជន របស់ប្រទេសជាតិ។ គោលដៅខំប្រឹងប្រែងរបស់បក្ស គឺធ្វើ
យ៉ាងម៉េចដើម្បីប្រជាជន “អ្នកណាក៏មានបាយហូប និងអ្នកណាក៏បានរៀនសូត្រ”។
          អ្នកយកព័ត៍មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅឡាវបានឲ្យដឹងថា នាថ្ងៃទី៣ កុម្ភៈលើកាសែតប្រជាជនរបស់ឡាវបានចុះផ្សាយវិចារណកថាអបអរវៀតណាមក្នុងឪ
កាសទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ទី៣កុម្ភៈ)។ វិចារណកថាបាន រំលឹក អំពី ដំណើរការបង្កើតបក្សកុម្មុយនីស្តវៀតណាមនិងកោតសសើរគុណូបការៈដ៏ធំធេងរបស់
លោកប្រធានហូជីមីញ ជាអ្នកដែលបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននិង បក្សកុម្មុយនីស្ត
វៀតណាម ជាអ្នកដែលដាក់គ្រឹះស្ថានឲ្យទំនាក់ទំនងមិត្តភាពជា ប្រពៃណី ដ៏ល្អប្រសើរ រវាងប្រជាជាតិទាំអពីរវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ