ការបញ្ជ្រាបសមភាពភេទក្នុងបណ្តាគោលនយោបាយពលកម្មនិងការងារ

(VOVWORLD) -នាថ្ងៃទី៥តុលានៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានរួមសហការជាមួយអង្គការពលកម្មអន្តរជាតិ  (ILO) ប្រចាំនៅវៀត ណាម រៀបចំសិក្ខាសាលាស្តីពី “ការបញ្ជ្រាបសមភាពភេទទៅក្នុងគោលនយោបាយ ពលកម្មនិងការងារ សំដៅជម្រុញការងារធ្វើប្រកបដោយនិរន្តរភាព”។ 
ការបញ្ជ្រាបសមភាពភេទក្នុងបណ្តាគោលនយោបាយពលកម្មនិងការងារ - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានសង្កត់ធ្ងន់ថា នៅវៀតណាម សកម្មភាពជម្រុញ សមភាពភេទនិងអនុវត្តបណ្តា សសរទ្រង់សម្រាប់ការងារធ្វើនិរន្តរភាពកំពុងប្រព្រឹត្តទៅផងដែរ៖

        “នៅវៀតណាម ការបញ្ជ្រាបសមភាពភេទក្នុងច្បាប់ជាតម្រូវការចាំ បាច់នៃច្បាប់ សម្មភាពភេទ។ ដោយឡែក នៅក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ការ បញ្ជ្រាបសមភាពភេទត្រូវបានអនុវត្តក្នុងដំណើរការកសាងនិងធ្វើវិសោធនកម្ម ក្រម ច្បាប់ពលកម្មរបស់វៀត ណាម ច្បាប់ការងារ ច្បាប់សុវត្ថិភាពពលកម្មនិងច្បាប់ធានា រ៉ាប់រងសង្គម។ តាមស្ថាន ភាពជាក់ស្តែង ការបញ្ជ្រាបបញ្ហាសមភាពភេទបានអនុវត្តត្រឹមត្រូវតាម រយៈដំណើរការកសាងឯកសារគតិយុត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ