ការបណ្ដាក់ទុន និងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេសចូលមកវៀតណាមកើនឡើងក្នុងរយៈពេល ១១ ខែ
(VOVWORLD) -យោងតាមនាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨ ទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលចុះបញ្ជីថ្មីមានកំណើនខ្ពស់ ហើយការបណ្ដាក់ទុន និងការទិញភាគហ៊ុនរបស់វិនិយោគបរទេសទទួលបានចំនួន ៣០,៨ ពាន់លានដុល្លារអាមេរិក។
ខ្សែសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិកប្លាស្ទិចរបស់ក្រុមហ៊ុន Yokoi Muold វៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ហេតុដូច្នេះ គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកានោះ នៅទូទាំងប្រទេសមានគម្រោងការណ៍ថ្មី ចំនួន ២៧១០ ដែលត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគ ដោយមានទុនសរុបប្រមាណ ១៥,៨ ពាន់លានដុល្លារអាមេរិក។
វិនិយោគិនបរទេសបានបោះទុនវិនិយោគលើវិស័យចំនួន ១៨ ក្នុងនោះរួមមាន៖ ឧស្សាហកម្មកែច្នៃ ការធ្វើអាជីវកម្មអចលនទ្រព្យ និងការលក់ដុំ លក់ រាយជាដើម។
នាបច្ចុប្បន្ននេះមានប្រទេសនិងតំបន់ដែនដីចំនួន ១០៨ ដែលមានគម្រោងការណ៍វិនិយោគនៅវៀតណាម។ វិនិយោគិនបរទេសបានបោះទុនវិនិយោគនៅខេត្តក្រុងចំនួន ៥៩ នៅទូទាំងប្រទេសវៀតណាម។
ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨ វៀតណាមបានបោះទុនវិនិយោគនៅប្រទេស និងតំបន់ដែនដីចំនួន ៣៥ ក្នុងនោះ រួមមានប្រទេសឡាវ អូស្ត្រាលី ស្លូវ៉ាគី កម្ពុជាគុយបា និងមីយ៉ាន់ម៉ា៕