ការប្រឡងសំនៀងអាស៊ាន+៣៖ស្ពានតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌

(VOVWORLD)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (១៩៦៧- ២៩១៧)និង៧២ទិវាបង្កើតវិទ្យុសម្លេងវៀតណាម(1945-2017) វិទ្យុសម្លេងវៀតណាម(VOV)នឹងរៀបចំ៖”ប្រឡងសំនៀងអាស៊ាន+៣” ក្នុងរយៈពេល២ថ្ងៃខាងមុខ គឺថ្ងៃទី១៩និងទី២០សីហាខាងមុខនេះ  
ការប្រឡងសំនៀងអាស៊ាន+៣៖ស្ពានតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌ - ảnh 1

ការប្រឡងសំនៀងអាស៊ាន+៣៖ស្ពានតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌

       ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន(១៩៦៧-២៩១៧)និង៧២ទិវាបង្កើតវិទ្យុសម្លេង វៀតណាម(1945-2017) វិទ្យុសម្លេងវៀតណាម(VOV)នឹងរៀបចំ៖”ប្រឡងសំនៀងអាស៊ាន+៣” ក្នុងរយៈពេល២ថ្ងៃខាងមុខ គឺថ្ងៃទី១៩និងទី២០សីហាខាងមុខនេះ សំដៅរួមចំណែកបង្កើនជំនួបប្រាស្រ័យវប្បធម៌ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននិងប្រទេសដៃគូចំនួន៣គឺ៖ចិន កូរ៉េខាងត្បូងនិងជប៉ុន។

          នេះជាលើកដំបូងដែលវិទ្យុសម្លេងវៀតណាមទទួលរៀបចំការប្រឡងសំរាប់បេក្ខជននៅតំបន់អាស៊ាន តាមប្រភេទបទចម្រៀងសម័យ។ ចូលរួមការប្រឡងនេះមានអ្នកចម្រៀងចំនួន២៥រូប ដែលក្នុងនោះមានអ្នកចម្រៀងចំនួន១៩នាក់ មកពីបណ្ដាប្រទេសអាស៊ាន និងអ្នកចម្រៀងចំនួន៥រូបទៀត មកពីចិន កូរ៉េខាងត្បូង និងជប៉ុន។ អគ្គនាយករង VOV លោក Vu Hai និងជាប្រធានគណៈចាត់តាំងការប្រឡងលើកនេះ បានអោយដឹងថា៖

          “ មុននេះ វិទ្យុសម្លេងវៀតណាមបានរៀបចំការប្រឡង” សំនៀងអាស៊ាន” ហើយក្នុងនោះបណ្ដាអ្នកចម្រៀងបានសម្ដែងបទចម្រៀង មានប្រភេទផ្សេងៗគ្នា។ ក្នុងការប្រឡងលើកនេះ យើងខ្ញុំបានជ្រើសរើសប្រភេទ បទ ចម្រៀង Pop តែប៉ុណ្ណោះ ពីព្រោះយើងខ្ញុំមានគោលបំណងថា៖បណ្ដាអ្នកចម្រៀងវ័យក្មេងចូលរួម និងប្រមូលផ្តុំទៅលើអ្នកមានអាយុពី១៨ដល់៣៥ឆ្នាំ។អាស៊ានជាអង្គការមួយក្នុងតំបន់ ដែលបានបង្កើត៥០ឆ្នាំហើយ អនាគតរបស់អាស៊ានគឺត្រូវពឹងផ្អែកទៅលើជំនាន់យុវជន ហើយមនុស្សវ័យក្មេងទាំងនោះនឹងរួមដៃកសាងសហគមន៍អាស៊ានដែលបានបង្កើតឡើងពីឆ្នាំ២០១៥ ដោយមានសសរទ្រូងចំនួន៣គឺ នយោបាយ-សេដ្ឋកិច្ច-វប្បធម៌ សង្គម។   ការប្រឡងច្រៀងនេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ សង្គម រួមចំណែកពង្រឹងចំណងមិត្តភាព បង្កើនកម្លាំងរបស់អាស៊ាន។”

          តាមរយៈតូរ្យតន្ត្រី ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសនានាលើពិភពលោក នឹងយល់ដឹងបន្ថែមអំពីខឿនវប្បធម៌ពហុបែប ពោពេញទៅដោយអត្តសញ្ញាណ របស់បណ្ដាប្រទេសអាស៊ាន។ ដោយតួនាទីជាអង្គភាពទទួលរៀបចំការប្រឡង VOV សង្ឃឹមថា៖ការរៀបចំប្រឡង”សំនៀងអាស៊ាន+៣ ”នេះនឹងក្លាយទៅជាចំណុចសំខាន់ ក្នុងបណ្ដាសកម្មភាពរបស់ VOV និងអះអាងនូវសារសំខាន់ ការរួមវិភាគទានរបស់អង្គការផ្សព្វផ្សាយជាតិ ក្នុងការជំរុញទំនាក់ទមនងសហប្រតិបត្តិការរវាងវៀតនាមជាមួយប្រទេសផ្សេងៗក្នុងតំបន់និងលើពិភពលោក បង្កើតឡើងបរិយាកាសសហប្រតិបត្តិការសន្តិភាព មិត្តភាព ស្និទ្ធស្នាលនិងអភិវឌ្ឍន៍៖

          “ ដោយមានព្រឹត្តិការណ៍នេះ បណ្ដាអ្នកចម្រៀងនឹងនាំមកនូវបរិយាកាសថ្មី សកម្មភាពវប្បធម៌មួយពោពេញទៅដោយអត្តន័យ ក្នុងឱកាសយើងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន និងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ក្នុងវិស័យវប្បធម៌រវាងប្រទេសជាសមាជិកអាស៊ានទាំងឡាយ។យើងខ្ញុំនឹងខំប្រឹងប្រែងរៀបចំការប្រឡង ដោយមានការចូលរួមរបស់ប្រទេសដៃគូនានា ដើម្បីរួមចំណែកបង្កើនចំណងមិត្តភាពរវាងអាស៊ានជាមួយដៃគូនានាក្នុងតំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ