ការប្រឡងអ្នកចងចាំពូកែវៀតណាមបានប្រារព្ធឡើងជាលើកដំបូង

(VOVWORLD) -នារសៀលថ្ងៃទី ២៣ ខែមករា វិទ្យាស្ថានកំណត់ត្រាវៀតណាមបានរួមសហការជាមួយមជ្ឈមណ្ឌលហ្វឺកហ្វឺន និងបណ្ដុះបណ្ដាលចិត្តសាស្ត្រ បញ្ញា កម្លាំងកាយបានរៀបចំការប្រឡងអ្នកចងចាំពូកែវៀតណាមឆ្នាំ ២០១៩។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមបានរៀបចំការប្រឡងនេះ សំដៅស្វែងរកអ្នកពូកែ ដើម្បីចូលរួមការប្រឡងអ្នកចងចាំពូកែអន្តរជាតិ។
ការប្រឡងអ្នកចងចាំពូកែវៀតណាមបានប្រារព្ធឡើងជាលើកដំបូង - ảnh 1 លោកHuỳnh Lam Tinh (ស្តាំ) និងលោកHuỳnh Lam Minh Thanh ទទួលបានរង្វាន់ក្នុងការប្រឡងនកចងចាំពូកែវៀតណាមបានប្រារព្ធឡើងជាលើកដំបូង (tuoitre.vn)

ក្នុងឱកាសនេះ អង្គការកំណត់ត្រាវៀតណាមបានប្រគល់គ្រឿងងាំអស៊ីងអនុស្សាវរីយ៍លើកតម្កើងសមាជិកចំនួន ១១ នាក់ នៃក្រុមជម្រើសអ្នកចងចាំវៀតណាម រួមជាមួយគណៈបង្វឹក។ លោក Nguyen Phung Phong អ្នកបំបែកកំណត់ត្រានៃការចងចាំពិភពលោក និងជាប្រធានគណៈចាត់តាំងការប្រឡងអ្នកចងចាំពូកែវៀតណាមលើកទី ១ បានឲ្យដឹងថា៖

“ប្រទេសនីមួយៗ គឺសុទ្ធតែបានរៀបចំការប្រឡងដាច់ដោយឡែកថ្នាក់ជាតិ ហើយក្រោយមក គេបានប្រមូលផ្ដុំអ្នកចងចាំពូកែរបស់ប្រទេសជាតិជារៀងរាល់ឆ្នាំ ដើម្បីចូលរួមការប្រឡងថ្នាក់អន្តរជាតិ។ ប៉ុន្តែវៀតណាមមិនទាន់មានការប្រឡងដូច្នេះឡើយ។ ប្រជាជនវៀតណាមសង្វាតរៀនសូត្រ ហើយមានបញ្ញាឈ្លាសវៃណាស់។ ខ្ញុះជឿជាក់ថា ប្រសិនជាប្អូនៗកុមារវៀតណាមបានរៀនសូត្រអំពីវិធីសាស្ត្រទាំងនេះ ប្អូនៗនឹងឈ្នះមេដាយ នាំមកនូវមោទនភាពរបស់ប្រទេសជាតិ ដល់មិត្តភក្តិអន្តរជាតិផងដែរ”។

វៀតណាមគឺជាប្រទេសទី ៣៩ នៅលើពិភពលោក ដែលបានរៀបចំការប្រឡងអ្នកចងចាំពូកែថ្នាក់ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ