ការផ្ទុះកក្រើកនៅសាធារណរដ្ឋ Dagestan
|
ទិដ្ឋភាពនៃការផ្ទុះគ្រាប់បែកនៅរុស្ស៊ី (រូបថតៈ RIA Novosti) |
(VOVWorld)-ការផ្ទុះគ្រាប់បែកធំ២កើតមានឡើងបានធ្វើឲ្យកក្រើក នៅតំបន់១របស់
សាធារណរដ្ឋ Dagestan (រុស្ស៊ី) នាយប់ថ្ងៃទី១៧មករា បណ្តាលឲ្យមនុស្សចំនួន៧
នាក់រងរបួស។ ការបំផ្ទុះ នេះសំដៅទៅលើភោជនីដ្ឋាន១នៅរដ្ឋធានី Makhachkala ។
ការវាយប្រហាពោលខាងលើកើតមានឡើងបន្ទាប់ពីកាណាល់ទូរទស្សន៍ រុស្ស៊ីផ្សាយពីបទសម្ភាសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីអំពី ការខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់រុស្ស៊ីមុនមហោស្រព Sochi។ ប្រធានាធិបតី
រុស្ស៊ីឲ្យដឹងថា រុស្ស៊ីនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារ សន្តិសុខសម្រាប់
កីឡាករ កីឡាការិនីរួមទាំងភ្ញៀវចូលរួមមហោស្រព SoChi ដែលគ្រោងនឹង
ប្រព្រឹត្តទៅនាថ្ងៃទី៧កុម្ភៈខាងមុខនេះ៕