ការផ្ទេប្តូរកសិកម្មនឹងជួយវៀតណាមជំរុញកំណើន
|
ការផ្ទេប្តូរកសិកម្មនឹងជួយវៀតណាមជំរុញកំណើន (VNA) |
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម
បានប្រកាសរបាយការណ៍ស្តីពីការអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៦ ដោយប្រធាន បទ
«ការផ្ទេប្តូរកសិកម្មនឹងជួយវៀតណាម៖ បង្កើនតំលៃ កាត់បន្ថយចំណាយ »។
នាយកធនាគារ WB លោក Ousmane Dione បានសង្កត់ធ្ងន់ថា៖ ផ្នែក កសិកម្ម
គប្បីផ្លាស់ប្តូរដើម្បីជំនះពុះពារលើការលំបាកនាបច្ចុប្បន្ន ធានាកំណើន កសិកម្ម
នាអនាគត ហើយឆ្លើយតបនឹងតម្រូវការនិងបំណងប្រាថ្នារបស់ប្រជាពល រដ្ឋល្អ
ប្រសើថែមទៀត។ របាយការណ៍បានវិភាគឱកាសនិងការសាកល្បងក្នុង កសិកម្ម
ហើយសង្កត់ធ្ងន់ថា៖ ដើម្បីរក្សាឋានៈប្រកួតប្រជែងលើទីផ្សារអន្តរជាតិ វៀតណាម
គប្បីលើកកំពស់គុណភាពផលិតផល សុវត្ថភាពម្ហូបអាហារ និងលើក កំពស់តំលៃ។
របាយការណ៍ស្តីពីការអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៦ បានទទួល ស្គាល់ការរីកចំ
រើនលេចធ្លោរបស់កសិកម្ម វៀតណាមក្លាយទៅជាប្រទេសនាំចេញ ជួរមុខបណ្ដាក
សិផលដូចជា៖ អង្ករ កាហ្វេ តែ ស្វ័យច័ន្ទី ជាដើម។ នាថ្ងៃដដែល ធនាគារអភិវឌ្ឍន៍
ទ្វីបអាស៊ី (ABD) ប្រចាំនៅវៀតណាមបានប្រកាសបច្ចុប្បន្នកម្ម វាយតំលៃយថា
ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ តាមនោះ
ខឿនសេដ្ឋកិច្ចវៀតណាមបន្តអភិវឌ្ឍន៍ល្អ ទោះបីជា ជួបការ សាកល្បងមួយចំនួន
ដោយសារ ការធ្លាក់ចុះនៃផ្នែកកសិកម្មនិងអាជីវកម្មរ៉ែ នាឆមាសទី ១ ឆ្នាំ ២០១៦។
តាមការព្យាករណ៍ថា៖ កំណើនសេដ្ឋកិច្ចរបស់ វៀតណាមនឹងទទួលបាន ៦% នាឆ្នាំ
២០១៦ និង ៦,៣% នាឆ្នាំ ២០១៧៕