ការពារផលប្រយោជន៍នាំចេញនៅចំពោះមុខបណ្ដាវិធានការប្រឆាំងការលក់បង្ខូចតំលៃ

ការពារផលប្រយោជន៍នាំចេញនៅចំពោះមុខបណ្ដាវិធានការប្រឆាំងការលក់បង្ខូចតំលៃ - ảnh 1
អាមេរិកជាទីផ្សារមួយក្នុងចំណោមទីផ្សារពោពេញទៅដោយហានិភ័យជាមួយរបងផ្សេងៗគ្នា ក្នុងនោះគួឲ្យយកចិត្តទុកដាក់គឺបណ្ដាវិធានការប្រឆាំងលក់បង្ខូចតំលៃនិងប្រឆាំងការជួយឧបត្ថម្ភ។

VOV-ក្រុមប្រឹក្សាពិគ្រោះការពារពាណិជ្ជកម្ម ចំណុះមជ្ឈមណ្ឌល WTO- សភា​
ពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាមនាថ្ងៃទី២៤ឧសភា បានរៀបចំសិក្ខាសាលា
“ប្តឹង​ទៅតុលាការអាមេរិកនិង​WTO ដើម្បីការពារផលប្រយោជន៍នាំចេញចំពោះ
​បណ្ដា​វិធានការប្រឆាំងលក់បង្ខូចតំលៃ-ប្រឆាំងការជួយឧបត្ថម្ភនៅអាមេរិក
ស្ថានភាព​ជាក់ស្ដែងនិងមេរៀនបទពិសោធន៍”។ អាមេរិកជាទីផ្សារមួយក្នុង
ចំណោម​ទីផ្សារពោពេញទៅដោយហានិភ័យជាមួយរបងផ្សេងៗគ្នា ក្នុងនោះ
គួឲ្យយកចិត្ត​ទុកដាក់គឺបណ្ដាវិធានការប្រឆាំងលក់បង្ខូចតំលៃនិងប្រឆាំងការ
ជួយឧបត្ថម្ភ។ ឧបករណ៍មានប្រសិទ្ធភាពមួយក្នុងចំណោមឧបករណ៍មាន ប្រសិទ្ធភាពដើម្បីបណ្ដាប្រទេសនាំចេញការពារផលប្រយោជន៍សមស្រប
របស់ខ្លួនគឺប្រើប្រាស់តុលាការអាមេរិករឺ​យន្តការដោះស្រាយជំលោះរបស់ អង្គការពាណិជ្ជកម្មពិភពលោក។ លោក​ Nguyen Hoai Nam អគ្គលេខាធិការរង សមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម​បាន​ឲ្យដឹងថា៖ “មានចំណុចចំនួន៤ដើម្បីយើងប្តឹងនៅ WTO និងតុលាការអាមេរិក នោះគឺ
បណ្ដា​បញ្ហា​ប្រមូលទៅ០ រឺក៏បញ្ហាក្នុងពេលដែលអ្នកត្រូវប្តឹងចាប់បង្ខំបាន
ត្រឡប់មក០% ប៉ុន្តែបណ្ដាអ្នកត្រូវប្តឹងមិនបានទទួលតាមការកំណត់នៃការ
ប្រឆាំងលក់បង្ខូចតំលៃ។ ជាក់ស្ដែងគឺចំពោះបណ្ដាអង្គភាពអាជីវកម្មបង្ករបស់ វៀតណាមទទួលបាន០% គឺមិន​លក់បង្ខូចតំលៃពីមុនប៉ុន្តែមិនអនុវត្តបានប្រការ
នេះ នេះជាការចែករំលែកដ៏​ថ្លៃថ្លា​របស់មេធាវីអំពីការដែលភាគីអាមេរិកនៅតែ អនុវត្តការប្រឆាំងលក់បង្ខូចតំលៃចំពោះអង្គភាពអាជីវកម្មបង្កងវៀតណាមដែល
មិនបានអនុវត្ត។”
នៅសិក្ខាសាលា មេធាវី William Barringer អ្នកពិគ្រោះច្បាប់សំរាប់រដ្ឋាភិបាល​វៀតណាមក្នុងការប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោកបានលើកមតិ​សំរាប់អង្គភាពអាជីវកម្មនិងបណ្ដាស្ថាប័នរបស់រដ្ឋាភិបាលវៀតណាមអំពីបណ្ដា​ខ្លឹមសារត្រូវគិតគូរក្នុងពេលសំរេចចិត្តប្តឹងទៅតុលាការអាមេរិករឺអង្គការពាណិជ្ជកម្ម
ពិភពលោក។
“ប្រការដើមដំបូងគឺត្រូវមានសំណុំបែបបទអំពីការអង្កេតរដ្ឋបាល។ បញ្ហាទី២គឺ​សំណូមពររដ្ឋាភិបាលលើកឡើងការប្តឹងនៅWTOនោះគេត្រូវជួយឧបត្ថម្ភ​រដ្ឋាភិបាល​ក្នុងការត្រៀមឯកសារដោះស្រាយផ្គត់ផ្គង់ព័ត៌មានសំរាប់រដ្ឋាភិបាលដើម្បីក្តាប់បាន​ដំណើរការរបស់ការប្តឹង ទន្ទឹមនឹងនោះមានឯកសារចាំបាច​ក្នុងដំណើរការ​ប្តឹងតវ៉ា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ