ក្រោយពី APEC ទុនវិនិយោគពីបេរទេសចូលមកវៀតណាមកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - ថ្លែងមតិនៅសន្និសីទស្តីពីឱកាសវិនិយោគចូលក្នុងទីក្រុង Da Nang បន្ទាប់ពីជោគជ័យរបស់ឆ្នាំ APEC ២០១៧ ដែលបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ២៨ កុម្ភៈ ប្រធានសាភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានឲ្យដឹងថា៖ ជោគជ័យនៃឆ្នាំ APEC ២០១៧ បានបង្កើតឡើងរលកវិនិយោគពីបណ្ដាខឿនសេដ្ឋកិច្ចអាស៊ីឥសានដែលកើនឡើងយ៉ាងខ្លាំង។
ក្រោយពី APEC ទុនវិនិយោគពីបេរទេសចូលមកវៀតណាមកើនឡើងយ៉ាងខ្លាំង |
(VOVworld) – ថ្លែងមតិនៅសន្និសីទស្តីពីឱកាសវិនិយោគចូលក្នុងទីក្រុង Da Nang បន្ទាប់ពីជោគជ័យរបស់ឆ្នាំ APEC ២០១៧ ដែលបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ២៨ កុម្ភៈ ប្រធានសាភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានឲ្យដឹងថា៖ ជោគជ័យនៃឆ្នាំ APEC ២០១៧ បានបង្កើតឡើងរលកវិនិយោគពីបណ្ដាខឿនសេដ្ឋកិច្ចអាស៊ីឥសានដែលកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះមជ្ឈដ្ឋានវិនិយោគិនជាតិនិងអន្តរជាតិដែលកំពុងធ្វើអាជីវកម្មនៅចិននិងសហគមន៍ជនចិននៅលើពិភពលោកបានផ្ទេរប្តូរការវិនិយោគចូលក្នុងវៀតណាម។ ចំពោះវិស័យបច្ចេកវិទ្យាខ្ពស់ វៀតណាមមានយថាទស្សន៍ទាក់ទាញវិនិយគិនពីអឺរ៉ុបអាមេរិកសមស្របនឹងទិសដៅអភិវឌ្ឍន៍និរន្តរភាពក៏ដូចជាការអភិវឌ្ឍបៃតង។ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ទេសចរណ៍និងកសិកម្មបច្ចេកវិទ្យាខ្ពស់កសិកម្មសរីរាង្គជាបណ្ដាវិស័យដែលវិនិយោគិនជាច្រើននាក់ជ្រើសរើស។ លោក Vu Tien Loc បានឲ្យដឹងថា៖
«ចំពោះរដ្ឋងអំណាចគឺការកែលំអលក្ខណៈវិនិយោគអាជីវកម្ម។ ចំពោះសហគ្រាស ប្រការសំខាន់គឺការលើកកំពស់បទដ្ឋានរបស់ខ្លួនដើម្បីសម ស្របនឹងសង្វាក់តំលៃពិភពលោក។ នាពេលខាងមុខ VCCI នឹងពិភាក្សាជាមួយ ទីក្រុង Da Nang និងបណ្ដាសាមគមក្នុងការជ្រើសរើស ប្រមូលផ្តុំបណ្តុះបណ្ដាល ជូយឧបត្ថម្ភសហគ្រាសជាតិដែលពោរពេញទៅដោយសក្តានុភាពដើម្បីឧទ្ទេស នាមដល់វិនិយោគិនបរទេស។ ក្រៅពីការវិនិយោគ ១០០% ប្រភពទុន កិច្ចសហ ប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗមួយចំនួននៅជានិន្នាការដែលយើញគប្បី ជំរុញដែរ។ ដើម្បីអនុវត្តផែនការនេះ គប្បីមានសហគ្រាសឆ្នើមរបស់
វៀតណាម រួមជាមួយគេដើម្បីដោះស្រាយបែបបទអាជីវកម្ម។ នេះក៏ជាបំណងប្រាថ្នារបស់ វិនិយោគិនបរទេសផងដែរ៕»