ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តគោលនយោបាយសង្គមដំណាក់កាល ២០១២-២០២០ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់

(VOVWORLD) - អត្រាគ្រួសារក្រីក្រតាមស្តង់ដារភាពក្រីក្រពហុវិស័យបានថយចុះ ៣% ហើយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តគោលនយោបាយសង្គមដំណាក់កាល ២០១២-២០២០ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រ បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងមួយចំនួន

ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៥ នីតិកាលទី ១១ ស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនសម្រាប់ដំណាក់កាល ២០១២-២០២០ មក ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងអត្រាគ្រួសារក្រីក្រតាមស្តង់ដារភាពក្រីក្រពហុវិស័យបានថយចុះ ៣% ហើយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ នេះគឺជាព័ត៌មានដែលបានផ្តល់នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ "បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងមួយចំនួន ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមលើកទី ៥ នីតិកាលទី ១១ ស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល ២០១២-២០២០ "។

នៅក្នុងសិក្ខាសាលានេះ លោកសាស្ត្រាចារ្យ-បណ្ឌិត Ta Ngoc Tan  អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍសង្គម អភិវឌ្ឍន៍មនុស្ស ការលើកកម្ពស់ជីវភាពរស់នៅខាងសំភារៈ និងស្មារតីជូនប្រជាជន ដោយឥតឈប់ឈរជានិច្ចកាលជាគោលដៅស្នូលរបស់វៀតណាម ក្នុងដំណើរការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ។ ក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តន៍គោលនយោបាយសង្គម ក្រោមតាមទិសដៅ៖ កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គមលើ ជំហាននីមួយៗ គោលនយោបាយនីមួយៗ និងក្នុងដំណើរការអភិវឌ្ឍន៍ ដោយមានគោលដៅនាំមកនូវសុភមង្គលកាន់តែច្រើនឡើងជូនប្រជាពលរដ្ឋផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ