ការលើកដម្កើងសកម្មភាពសង្គមគំរូដើម្បីសហគមន៍នៃបណ្ដាអង្គការយុវជន

(VOVWORLD) -  នាថ្ងៃទី ២ ធ្នូ បានប្រព្រឹត្តទៅវង់ផ្ដាច់ព្រាត់ពានរង្វាន់យុវជនច្នៃប្រឌិតឆ្នាំ ២០១៧។ ពានរង្វាន់នេះលើកដម្កើងសកម្មភាពសង្គមគំរូដើម្បីសហគមន៍ក្នុងដំណាក់កាល ២០១៥-២០១៧ នៃបណ្ដាអង្គការយុវជន។ 
ការលើកដម្កើងសកម្មភាពសង្គមគំរូដើម្បីសហគមន៍នៃបណ្ដាអង្គការយុវជន - ảnh 1 ការលើកដម្កើងសកម្មភាពសង្គមគំរូដើម្បីសហគមន៍នៃបណ្ដាអង្គការយុវជន

(VOVworld) – នាថ្ងៃទី ២ ធ្នូ បានប្រព្រឹត្តទៅវង់ផ្ដាច់ព្រាត់ពានរង្វាន់យុវជនច្នៃប្រឌិតឆ្នាំ ២០១៧។ ពានរង្វាន់នេះលើកដម្កើងសកម្មភាពសង្គមគំរូដើម្បីសហគមន៍ក្នុងដំណាក់កាល ២០១៥-២០១៧ នៃបណ្ដាអង្គការយុវជន។ តាមរយៈពានរង្វាន់នេះ គណៈចាត់តាំងមាន គោលបំណងបង្កើតបុព្វបទដើម្បីតភ្ជាប់យុវជនជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលដែល កំពុងមានសកម្មភាពមានអត្ថន័យនៅវៀតណាម។ ថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍និរន្តរភាព លោក  Don Tuan Phuong បានឲ្យដឹងថា ៖

            «ពានរង្វាន់នេះឆ្ពោះទៅបណ្ដាក្រុមនិងក្លឹបឬអង្គការដែលយុវជនបង្កើតនិងគ្រប់គ្រង។ គោលដៅគឺជំរុញកិច្ចសហប្រតិបត្តិការរឹងមាំនៃយុវជន។ ពានវង្វាន់នេះមិនត្រឹមតែជាការ ទទួលស្គាល់ប៉ុណ្ណោះទេថែមទាំងតភ្ជាប់និងលើកទឹកចិត្តដើម្បីបណ្ដាយុវជនបន្តធ្វើសកម្មភាព មានគោលដៅប្រកបដោយប្រសិទ្ធភាពដើម្បីជួយប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព។ យើងខ្ញុំ គ្រោងនឹងរៀបចំពានរង្វាន់នេះប្រចាំឆ្នាំដើម្បីលើកដម្កើងលើកទឹកចិត្តក្រុមយុវជនជាច្រើន ចូលរួម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ