ការលាតត្រដាងអនុវត្តបទកំណត់សហការក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច

ការលាតត្រដាងអនុវត្តបទកំណត់សហការក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច - ảnh 1
ការលាតត្រដាងអនុវត្តបទកំណត់សហការក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច (Image: mof.gov.vn)


(VOVworld) – អនុវត្តសេចក្តីសម្រេចលេខ ១៣១៧ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមស្តីពីកំណែទម្រង់យន្តការសហការក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នាព្រឹក
 ថ្ងៃទី ១៧ ធ្នូ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក  Bui Quang Vinh រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung រដ្ឋមន្ត្រីក្រសួងឧស្សាហពាពណិជ្ជកម្ម
 លោក Vu Huy Hoang និងទេសភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បានចូលរួមសម័យប្រជុំលើកទី ១ នៃការលាតត្រដាងអនុវត្ត “បទកំណត់សហការ ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច”។

នៅទីនេះ បណ្ដាតំណាងបានប្រមូលផ្តុំពិភាក្សាអំពី ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ
២០១៤ បណ្ដាបញ្ហាត្រូវសហការដោះស្រាយក្នុងត្រីមាស ទី ១ ឆ្នាំ ២០១៥ ការរៀបចំអនុវត្តគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចលើវិស័យសាងសង់ ហើយ នាំចេញ
ការកំណត់គោលដៅម៉ាក្រូសេដ្ឋកិច្ចជាដើម។ តាមរយៈនោះ ធានាឯកភាព ចំពោះការផ្តួចផ្តើមគំនិតបណ្ជាណែនាំរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងបណ្ដា
គោលន យោបាយសារពើពន្ធ ហិរញ្ញវត្ថុ ឥណទាន វិនិយោគនិងអភិវឌ្ឍន៍
ពាណិជ្ជកម្មនិងតំលៃ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ