ក្រសួងការបរទេសវៀតណាមរៀបចំសន្និសិទកាសែត។
ឆ្លើយសំណួរស្តីពីពត៏មានដែលថានាវិកវៀតណាមចំនួន២៣នាក់
រងគ្រោះ លើនាវានេសាទត្រី Joong Woo 2ចំណុះក្រុមហ៊ុន Sunwoo
របស់កូរ៉េខាងត្បូង នាថ្ងៃទី១១មករាក្នុងសន្និសិទកាសែតនារសៀល
ថ្ងៃទី១២មករាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh
Nghi បានឲដឹងថាក្នុងចំណោមនាវិកវៀតណាម២៣នាក់នៅមានជន
៣នាក់ទៀតបាត់ខ្លួននិង៤នាក់រងរបួសដ៍ធ្ងន់ធ្ងរ។លោកឲដឹងថែមទៀត
ថាតាមគំរោងនាយប់ថ្ងៃទី១២មករាបណ្តានាវិករងរបួសត្រូវបានបញ្ជូន
ទៅកាន់មន្ទីពេទ្យ១នៅNew Zealand ។ក្រសួងការបរទេសវៀតណាម
បានសំណូមពរស្ថានទូតវៀតណាមប្រចាំនៅ NewZealandជួបធ្វើការ
ជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ចដើម្បីជួយឧបត្ថម្ភបណ្តានាវិកនេះ។ឆ្លើយសំណួរស្តីពីសមិទ្ធិនៃផ្នែកការទូតវៀតណាមក្នុងឆ្នាំ២០១១និង
ទិសដៅសកម្មភាពនាឆ្នាំ២០១២លោកLuong Thanh Nghiអះអាងថាក្នុង
ឆ្នាំ២០១១ផ្នែកការទូតបានរួមវិភាគទានបង្កើតប្រៀបនិងកំលាំងថ្មីសំរាប់
វៀតណាម។ពង្រីកសមិទ្ធិនោះក្នុង ឆ្នាំ២០១២ផ្នែកការទូតវៀតណាម
អនុវត្តខឿនការទូតលើគ្រប់វិស័យនិងម្ចាស់ការធ្វើសមាហរណកម្មអន្តរ
ជាតិតាមស្មារតីនៃសេច្ចក្តីសំរេចចិត្តរបស់មហាសន្និបាតលើកទី១១
របស់បក្យកម្មុយនីស្តវៀតណាមតទៅទៀត៕