កសាងសង្គមរៀនសូត្រនៅវៀតណាម
|
កសាងសង្គមរៀនសូត្រនៅវៀតណាម (VOV) |
Vovworld-កសាងសង្គមរៀនសូត្រមានចរិតលក្ខណៈចីរភាពនិងសមស្របនឹង
កាលៈទេសៈក៏ដូចជាលក្ខណៈដោយឡែករបស់វៀតណាម ជាខ្លឹមសារសំខាន់ត្រូវ
បានដំណាងជាង១២៥នាក់ផ្តោតទៅលើនៅសិក្ខាសាលា កសាងសង្គមរៀនសូត្រ-
ទស្សនវិស័យដល់សកម្មភាពបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហូជីមិញ។
នៅសិក្ខាសាលាបណ្ដាដំណាងវិភាគនិងរួមមតិសំរាប់ការកសាងផែនការសកម្មភាព
ជាក់ស្ដែងដើម្បីអនុវត្តល្អបំផុតគោលដៅកសាងសង្គមរៀនសូត្រនៅវៀតណាមចាប់
ពីឥឡូវដល់ឆ្នាំ២០២០។ សាស្ត្រាចារ្សបណ្ឌិត Pham Tat Dong អនុប្រធានសមាគម
លើកទឹកចិត្តការរៀនសូត្រវៀតណាមបានចាត់ទុកថា៖
“លក្ខណៈដែលយើងកំពុងខ្វះខាតបំផុតគឺការរៀនសូត្រសំរាប់សហគមន៍ដើម្បី
ប្រជាជនម្នាក់ៗក្នុងសហគមន៍សុទ្ធតែមានឱកាសជ្រើសរើសរបៀបរៀនសូត្ររបស់
ខ្លួន។ យើងមានមជ្ឈមណ្ឌលរៀនសូត្រសហគមន៍ មានប្រព័ន្ធប័ណ្ណល័យអាគ៌ាវប្បធម៍
ពី៥ដល់៧ពាន់ ប៉ុន្តែកន្លែងនោះមិនទាន់មានយន្តការគោលនយោបាយដើម្បីបំរើឲ្យ
ការរៀនសូត្រសហគមន៍បំរើឲ្យការរៀនសូត្រអស់មួយជីវិត៕”