កាសែត Frontera នៃប្រទេសអ៊ីតាលី: វៀតណាមនឹងបន្តមានជំហានលោតផ្លោះក្លាយទៅជាប្រទេសអភិវឌ្ឍមួយ

(VOVWORLD) -  កាសែតអេឡិចត្រូនិ Frontera របស់ប្រទេសអ៊ីតាលីបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា "ទីតាំងរបស់វៀតណាមក្នុងសតវត្ស អាស៊ី" ដែលបានបញ្ជាក់ថាប្រទេសមួយដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមនិងភាពក្រីក្រតែប៉ុន្មានទសវត្សកន្លងទៅប្រទេសវៀតណាមបានមានរោងចក្រជាច្រើនកំពុងដំណើរការ វណ្ណៈកណ្តាល កំពុងកើនឡើ
កាសែត Frontera នៃប្រទេសអ៊ីតាលី: វៀតណាមនឹងបន្តមានជំហានលោតផ្លោះក្លាយទៅជាប្រទេសអភិវឌ្ឍមួយ - ảnh 1កាសែត Frontera នៃប្រទេសអ៊ីតាលី: វៀតណាមនឹងបន្តមានជំហានលោតផ្លោះក្លាយទៅជាប្រទេសអភិវឌ្ឍមួយ 

          កាសែតអេឡិចត្រូនិ Frontera របស់ប្រទេសអ៊ីតាលីបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា "ទីតាំងរបស់វៀតណាមក្នុងសតវត្ស អាស៊ី" ដែលបានបញ្ជាក់ថាប្រទេសមួយដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមនិងភាពក្រីក្រតែប៉ុន្មានទសវត្សកន្លងទៅប្រទេសវៀតណាមបានមានរោងចក្រជាច្រើនកំពុងដំណើរការ វណ្ណៈកណ្តាល កំពុងកើនឡើង និងកំពុងរីកចម្រើនជា "រឿងអស្ចារ្យ" នៅអាស៊ី។

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ ចាប់តាំងពីការអនុវត្ដន៍កំណែទម្រង់សេដ្ឋកិច្ច (បុព្វហេតុផ្លាស់ប្តូរថ្មី) នាឆ្នាំ 1986 ប្រទេសវៀតណាមទទួលបានសមិទ្ធផលធំធេងជាច្រើន។ ក្រៅពីរយៈពេលខ្លីមួយដែលបានប្រឈមនឹងការលំបាកអំពីសេដ្ឋកិច្ច និងការប្រែប្រួលនៃហិរញ្ញវត្ថុពីឆ្នាំ 2009 ដល់ឆ្នាំ 2012 វៀតណាមបានក្លាយជាគំរូល្អឥតខ្ចោះសម្រាប់កំណើនGDP និរន្តរភាព ប្រមាណ 6 % ក្នុងមួយឆ្នាំ ហើយនាបច្ចុប្បន្នគឺនៅកម្រិតនៃក្លិបខឿនសេដ្ឋកិច្ចមានកម្រិតប្រាក់ចំណូលជាមធ្យមនេះ។

អត្ថបទនេះបានអះអាងថា៖ ដោយមានទីតាំងយុទ្ធសាស្រ្តសំខាន់ ចំនួនប្រជាជនវ័យក្មេង ដោយមានជិត 100 លាននាក់ ពលករមានចំណេះដឹងខ្ពស់វៀតណាមអាចបន្តមានជំហានលោតផ្លោះខ្លាំង ឆ្ពោះទៅប្រទេសអភិវឌ្ឍន៍មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ