ខេត្ត Binh Dinh ទទួលស្វាគមន៍អ្នកប្រណាំងម៉ូតូទឹកលំដាប់ពិភពលោក

(VOVWORLD) - ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship ត្រូវបានរៀបចំឡើងនៅខេត្ត Binh Dinh ជាលើកដំបូង ដោយទាក់ទាញអ្នកប្រណាំងជួរមុខនៅលើពិភពលោកលើវិញ្ញាសាកីឡាទឹក តាមនោះជួយជំរុញសេដ្ឋកិច្ចកីឡា និងទេសចរណ៍របស់ខេត្ត Binh Dinh។
ខេត្ត Binh Dinh ទទួលស្វាគមន៍អ្នកប្រណាំងម៉ូតូទឹកលំដាប់ពិភពលោក - ảnh 1អ្នកប្រណាំងរៀបចំមុនពេលប្រណាំង។ រូបថត៖ Thanh Thang/VOV

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ មិនា ទាក់ទាញអ្នកប្រណាំងចំនួន ៦២ នាក់ មកពីប្រទេសចំនួន២៦ នៅលើពិភពលោក។ ជាពិសេសព្រឹត្តិការណ៍នេះមានការចូលរួមរបស់អ្នកប្រណាំងដែលមានស្នាដៃខ្ពស់
កាលពីរដូវកាលឆ្នាំមុន។ គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយ ដែលវៀតណាមបានរៀបចំវិញ្ញាសាប្រកួតល្បឿនលឿន និងផ្សងព្រេងលើទឹក ដូចជាការប្រណាំងទូកអគ្គិសនី និងការប្រណាំងម៉ូតូទឹក (jetski)។ ឆ្នាំនេះ ទីក្រុង Quy Nhon (ខេត្ត Binh Dinh) មានកិត្តិយសក្លាយជាម្ចាស់ផ្ទះជាលើកដំបូង ហើយនឹងក្លាយទៅជាម្ចាស់ផ្ទះក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨។ គណៈចាត់តាំង និងសមាជិកក្រុមប្រណាំងសុទ្ធតែមានទំនុកចិត្ត ហើយមានចំណាប់អារម្មណ៍ចំពោះការងារត្រៀមរៀបចំ ទីកន្លែងប្រកួត ក៏ដូចជាការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់របស់ទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយ៖ 

“ចំពោះព្រឹត្តិការណ៍ប្រកួតនេះ យើងខ្ញុំបានត្រៀមរៀបចំក្នុងរយៈពេលខ្លី  ដូច្នេះមានការងារបន្ទាន់ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការជួយឧបត្ថម្ភយ៉ាងល្អប្រសើររបស់អាជ្ញាធរខេត្ត Binh Dinh ក៏ដូចជាគណៈចាត់តាំងភាគីវៀតណាម មកទល់នឹងពេលនេះ ការងារត្រៀមរៀបចំបានដំណើការយ៉ាងល្អប្រសើរហើយ។ យើងខ្ញុំរំពឹងអំពីយថាទស្សន៍អភិវឌ្ឍន៍ទេសចរណ៍តាមរយៈព្រឹត្តិការណ៍នានាដូចជាសេដ្ឋកិច្ចកីឡា”។ 

“ផ្លូវប្រណាំងពិតជាចាប់អារម្មណ៍។ ខ្ញុំមិនដែលចូលរួមក្នុងការប្រណាំងបែបនេះឡើយ។ អ្វីៗគ្រប់បែបយ៉ាងចាប់ពីទីក្រុង Quy Nhon រហូតដល់កន្លែងស្នាក់នៅក៏អស្ចារ្យដែរ ខ្ញុំពិតជាសប្បាយរីករាយ នៅពេលចូលរួមការប្រណាំងនៅទីនេះ”។

ខេត្ត Binh Dinh ទទួលស្វាគមន៍អ្នកប្រណាំងម៉ូតូទឹកលំដាប់ពិភពលោក - ảnh 2អ្នកប្រណាំងហាត់នៅបឹង Thi Nai ទីក្រុងក្រុង Quy Nhon ខេត្ត Binh Dinh។ រូបថត៖ Thanh Thang/VOV

ការប្រកួតត្រូវបានរៀបចំឡើងនៅបឹង Thi Nai។ ជាមួយនឹងផ្ទៃទឹករហូតដល់ ៥ ០០០ ហិកតា និងទទឹង ៤ គីឡូម៉ែត្រ នេះត្រូវបានចាត់ទុកថា ជាទីតាំងដ៏ល្អប្រសើរសម្រាប់អ្នកប្រណាំងម៉ូតូទឹក។ ទន្ទឹមនឹងការប្រកួត UIM-ABP Aquabike ខេត្ត Binh Dinh ក៏រៀបចំព្រឹត្តិការណ៍វប្បធម៌ និងកីឡាលេចធ្លោផ្សេងទៀត ចាប់ពីពេលនេះរហូតដល់ចុងខែមីនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ