ខេត្ត Ha Giang ពង្រីកអតិបរមាសក្កានុភាពនិងឧត្តមភាព

(VOVWORLD) -នាព្រឹកថ្ងៃទី១កុម្ភៈ ក្រសួងការបរទេសនិងគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានបើកសន្និសីទ ឧទ្ទេសនាមអំពី Ha Giang នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ សំដៅផ្សព្វផ្សាយនូវសក្កានុភាពនិងឧត្តមភាពរបស់ខេត្ត Ha Giang  តាមនោះ ទាក់ ទាញប្រភពកម្លាំងពលំពីខាងក្រៅឲ្យផ្តោតការយកចិត្តទុកដាក់ បោះទុនវិនិយោគចូល ខេត្ត Ha Giang ផងដែរ។ នេះជាការដែល យើងការពារល្អខ្សែព្រំដែនរបស់យើងផង ព្រមទាំងកសាងខ្សែព្រំដែនសន្តិភាព មិត្ត ភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍រួម។ នេះក៏ជាគោលនយោបាយខ្ជប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម”៕

 

ខេត្ត Ha Giang ពង្រីកអតិបរមាសក្កានុភាពនិងឧត្តមភាព - ảnh 1 ទិដ្ឋភាពនៃសន្និសីទ 

អញ្ជើញថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son បានឲ្យដឹងថា ៖

        “ក្នុងឆ្នាំ២០១៨នេះ ក្រសួងការបរទេសបានជ្រើសរើសខេត្ត Ha Giang ដើម្បីចាប់ ផ្តើមឲ្យការឧទ្ទេសនាម ព្រោះថា ខេត្ត Ha Giang ជាកន្លែងពោរពេញទៅដោយតម្លៃរូបី និងអរូបី ដែលបង្កើតឡើងភាពវិសេសវិសាលដែលអ្នកណាក៏ចង់ស្វែងយល់ដែរ។ ខេត្ត Ha Giang មានព្រំដែនដ៏ស្រស់ស្អាត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ បណ្តាជនជាតិភាគតិចនៅទីនេះ”។

        ខេត្ត Ha Giang មានខ្ពង់រាបថ្ម Dong Van ដែលបានអង្គការ UNESCO ទទួលស្គាល់ជាសួនឧទ្យានភូគព្ភសាស្ត្រសកលលោក ដំណាក់កាល២០១៥-២០១៨ និងមាន សហគមន៍ជនជាតិទាំង១៩ ដែលរស់នៅរួមរស់ជាមួយគ្នា រួមទាំងបេតិកភណ្ឌវប្បធម៌ចំនួន៥៧ ជាប់ចំណាត់ថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ