ខេត្ត Khanh Hoa បានទទួលសិលាចរិតអធិបតេយ្យភាពប្រជុំកោះ Truong Sa
|
ខេត្ត Khanh Hoa បានទទួលសិលាចរិតអធិបតេយ្យភាពប្រជុំកោះ Truong Sa (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៧កក្កដា នៅទីក្រុង Nha Trang រដ្ឋមន្ត្រីមន្ត្រីក្រសួង
វប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានប្រគល់ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិឲ្យកេរ៌្តដំណែលប្រវត្តិសាស្ត្រចំនួន
២គឺកន្លែងអនុស្សាវរីយ៍នាវា C235 និងសិលាចារិតអធិបតេយ្យភាពប្រជុំកោះ
Truong Sa ជូនដំណាងបណ្ដាដំបន់។
កេរ៌្តដំណែលសិលាចារិតអធិបតេយ្យភាពប្រជុំកោះ Truong Sa នៅកោះ Song
Tu Tay និងកោះ Nam Yet ត្រូវបានវៀតណាមសាងសង់តាំងពីឆ្នាំ១៩៥៦។ លើសិលាចារិតទាំងពីរបានកត់ត្រាច្បាស់ថា ប្រជុំកោះ Truong Sa ចំណុះខេត្ត Phuoc
Tuy។ រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan Anh បាន
អះអាងថាកេរ៌្តដំណែលសិលាចារិតអធិបតេយ្យភាពនៅប្រជុំកោះ Truong Sa ជា
សាក្ខីភាពប្រវត្តិសាស្ត្រដ៏សែនសំខាន់កត់ត្រាជាក់ស្ដែងការគ្រប់គ្រងជាបន្តបន្ទាប់
លើគ្រប់វិស័យរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa។
“ការរៀបចំណាត់ថ្នាក់សិលាចារិតអធិបតេយ្យភាព២ផ្ទាំងលើប្រជុំកោះ Truong
Sa គឺជាការបង្ហាញអកប្បកិរិយាគោរពនិងស្មារតីប្តេជ្ញាជាមួយការការពារអធិបតេយ្យភាពកោះសមុទ្រនៃប្រទេសវៀតណាម៕”