ខេត្ត Quang Nam អាចនឹងក្លាយទៅជាខេត្តដំបូងគេនៅប្រទេសទាំងមូល ដែលអនុវត្តន៍សាកល្បងយន្តការ “លិខិតឆ្លងដែនវ៉ាក់សាំង”

(VOVWORLD) - ប្រសិនបើទទួលបានការអនុម័តរបស់រដ្ឋាភិបាលនោះខេត្ត Quang Nam នឹងក្លាយទៅជាខេត្តដំបូងគេនៅក្នុងប្រទេសទាំងមូលដែលអនុវត្តន៍សាកល្បងយន្តការលិខិតឆ្លងដែនវ៉ាក់សាំង។
ខេត្ត Quang Nam អាចនឹងក្លាយទៅជាខេត្តដំបូងគេនៅប្រទេសទាំងមូល ដែលអនុវត្តន៍សាកល្បងយន្តការ  “លិខិតឆ្លងដែនវ៉ាក់សាំង” - ảnh 1រូបថត៖ VOV

នាព្រឹកថ្ងៃទី ១៨ ខែមេសាលោក Le Tri Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ ខេត្តបានផ្ញើលិខិតចុះឈ្មោះទៅកាន់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ដោយភ្ជាប់ជាមួយសេចក្តីព្រាងផែនការទទួលស្វាគមន៍ភ្ញៀវទេសចរ។ ប្រសិនបើទទួលបានការអនុម័តរបស់រដ្ឋាភិបាលនោះខេត្ត Quang Nam នឹងក្លាយទៅជាខេត្តដំបូងគេនៅក្នុងប្រទេសទាំងមូលដែលអនុវត្តន៍សាកល្បងយន្តការលិខិតឆ្លងដែនវ៉ាក់សាំង។ ដំបូងឡើយ ខេត្តនឹងអនុវត្តន៍ដំណាក់កាលសាកល្បងទីមួយ ពោលគឺទទួលស្វាគមន៍ភ្ញៀវទេសរមកពីកូរ៉េខាងត្បូងដើម្បីដកពិសោធន៍ ហើយនៅដំណាក់កាលទី ២ ខេត្តនឹងទទួលភ្ញៀវទេសចរណ៍មកពីប្រទេសផ្សេងៗទៀត។ ជាក់ស្ដែង ទីភ្នាក់ងារទេសចរណ៍អន្តរជាតិនឹងដឹកជញ្ជូនភ្ញៀវទេសចរ ហើយមនុស្សគ្រប់រូបត្រូវមានលិខិតឆ្លងដែនវ៉ាក់សាំង និងវិញ្ញាបនប័ត្ររបស់ស្ថាប័នសុខាភិបាលជាមួយលទ្ធផលធ្វើតេស្តអវេជ្ជមានចំពោះកូវីដ ១៩។ ក្រុមអ្នកដំណើរនឹងជួលជើងហោះហើរមួយ ទៅកាន់អាកាសយានដ្ឋាន Chu Lai ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ពោលគឺធ្វើដំណើរទៅកាន់ មណ្ឌលសម្រាកលំហែកាយ នៅស្រុក Duy Xuyen ឬស្រុក  Nui Thanhហើយពេលវេលាស្នាក់នៅគឺក្នុងរយៈពេលពី ៥-១០ ថ្ងៃ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ