ខេត្ត Yen Bai ទទួលប័ណ្ណទទួលស្គាល់បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ “Xoe Thai-Muong Lo, Nghia Lo”
(VOVworld)-នាយប់ថ្ងៃទី១២កញ្ញា នៅខេត្ត Yen Bai ភាគខាងជើងវៀត ណាម បានប្រារព្វសប្តាហ៍វប្បធម៌ ទេសចរណ៍ Muong Lo និងពិធីទទួល ប័ណ្ឌទទួល
ស្គាល់បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ “Xoe Thai-Muong Lo, Nghia Lo”។ ចំណុច
លេចធ្លោបំផុតនៃរាត្រីបុណ្យនេះជាការចូលរួមរបស់សិប្បករ តួរ ឯកជាង១.៥០០
នាក់ ដែលបានសម្តែងកម្មវិធីសិល្បៈពិសេស ដោយរបាំ Xoe បុរាណចំនួន៦
ក្បាច់។ នេះក៏ជាកាដូមួយសំដៅអបអរសាទរភ្ញៀវទេសចរណ៍ រាប់ពាន់នាក់
មកទស្សនា Muong Lo, Nghia Lo ក្នុងសប្តាហ៍វប្បធម៌នេះ។ លោកស្រី Hoang
Thi Hong Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានឲ្យ
ដឹងថា៖
“យើងខ្ញុំមានគំរោងអភិរក្សរបាំ Xoe បុរាណចំនួន៦ក្បាច់នេះ។ ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ យើងខ្ញុំបានប្រមូលផ្តុំការចូលរួមរបស់បណ្តាអ្នកស្រាវ ជ្រាវវប្បធម៌Thai
ក្នុងការបង្រៀនឡើងវិញក្បាច់របាំ Xoe បុរាណឲ្យត្រឹមត្រូវ។ ក្នុងបណ្តាពិធីបុណ្យ
របាំ Xoe បុរាណមិនអាចខ្វះបានឡើយ ដោយសារ វាបង្កើតឡើងការតភ្ជាប់សហ
គមន៍ រវាងប្រជាជននៅទីនេះជាមួយភ្ញៀវ ទេសចរណ៍ ”។
សប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២០ កញ្ញា
ឆ្នាំ២០១៥៕