ខេត្ត ក្រុងនានាផ្ដោតសំខាន់លើការថែទាំបុណ្យតេតជូនប្រជាជន

(VOVWORLD) -  សមាគមកាកបាទក្រហមនិងអង្គភាពនានាបានប្រគល់អំណោយបុណ្យតេតចំនួន ៤០០ កញ្ចប់ជូនពលករផងដែរ។
ខេត្ត ក្រុងនានាផ្ដោតសំខាន់លើការថែទាំបុណ្យតេតជូនប្រជាជន - ảnh 1ខេត្ត ក្រុងនានាផ្ដោតសំខាន់លើការថែទាំបុណ្យតេតជូនប្រជាជន

នាថ្ងៃទី ២៣ មករា នៅមណ្ឌលឧស្សាហកម្មទីក្រុង Khanh Hoa ខេត្ត Da Nang សហភាពពលករទីក្រុង សហជីពមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងបណ្ដាមណ្ឌលឧស្សហកម្មបានសហការគ្នារៀបចំកម្មវិធីបុណ្យតេតជួបជុំគ្នា តភ្ជាប់សេចក្ដីស្រឡាញ់។ នៅក្នុងកម្មវិធីនេះអ្នកជួយឧបត្ថម្ភបានប្រគល់អំណោយបុណ្យតេតចំនួន ១០០០ កញ្ចប់ និងសំបុត្ររថយន្តចំនួន ១៦០០ ជូនសមាជិកសហជីព ពលករ ដែលមានបំណងចង់ទទួលអំណរបុណ្យតេតនៅស្រុកកំណើត។ នៅទីក្រុងហាណូយ សមាគមកាកបាទក្រហម ទីក្រុងនិងស្រុក My Duc និងបណ្ដាអង្គភាពជួយឧបត្ថម្ភបានសហការគ្នារៀបចំកម្មវិធី“ និទាឃរដូវនៃក្តីស្រឡាញ់ - បុណ្យតេតនៃមនោសច្ចេតនា” ។ សមាគមកាកបាទក្រហមនិងអង្គភាពនានាបានប្រគល់អំណោយបុណ្យតេតចំនួន ៤០០ កញ្ចប់ជូនពលករផងដែរ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ រណសិរ្សមាតុភូមិខេត្ត Hai Duong និងគណកម្មធិការបក្សខេត្ត Cao Bang ក៏បានរៀបចំកម្មវិធីដ៏មានអត្ថន័យជាច្រើនជូនក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ