ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០១៩៖ ព្រួតដៃគ្នាដើម្បីកុមារក្រីក្រ និងកុមារ ដែលមានស្ថានភាពលំបាកពិសេស
(VOVWORLD) - បក្ស និងរដ្ឋផ្ដោតលើការការពារ ថែទាំ និងអប់រំកុមារ។ រាល់សកម្មភាពដើម្បីកុមា ត្រូវបានរៀបចំឡើង សំដៅអនុវត្តន៍គោលនយោបាយ កម្មវិធីនានាប្រកបដោយប្រសិទ្ធភាព។
(រូបថត៖ VOV) |
|
នាព្រឹកថ្ងៃទី ៩ ខែឧសភា នៅទីក្រុង Bac Ninh បានប្រព្រឹត្តិទៅកម្មវិធី "ដំណើរជីវិត" និងបំផុស ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០១៩ ដោយប្រធានបទ " ព្រួតដៃគ្នាដើម្បីកុមារក្រីក្រ និងកុមារ ដែលមានស្ថានភាពពិសេស"។
សកម្មភាពទាំងនេះ គឺសំដៅជួយជ្រោមជ្រែង "វិស្សមកាលប្រកបដោយសុវត្ថិភាពសម្រាប់កុមា"។ ម៉្យាងវិញទៀត សាលា ក្រុមគ្រួសារ រួមសហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងអង្គការនានាអនុវត្តន៍រាល់សកម្មភាព សំដៅគ្រប់គ្រង ឃ្លាំមើល និងណែនាំឲ្យកុមារលេងកម្សាន្តប្រកបដោយសុវត្ថិភាព បង្ការទប់ស្កាត់គ្រោះថ្នាក់ ជាពិសេសគឺការលង់ទឹកក្នុងឆ្នាំ ២០១៩ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋផ្ដោតលើការការពារ ថែទាំ និងអប់រំកុមារ។ រាល់សកម្មភាពដើម្បីកុមា ត្រូវបានរៀបចំឡើង សំដៅអនុវត្តន៍គោលនយោបាយ កម្មវិធីនានាប្រកបដោយប្រសិទ្ធភាព។ តាមនោះ ធានាការអនុវត្តន៍ សិទ្ធិកុមារឲ្យបានល្អថែមទៀត ជាពិសេសគឺផ្ដោតលើការរីកចម្រើនរបស់កុមារក្រីក្រ និងកុមារដែលមានស្ថានភាពលំបាកពិសេស៕