គណៈកម្មាធិការសាសនារដ្ឋាភិបាលបានរៀបចំសន្និសីទបូកសរុបឆ្នាំ២០១១ និងអនុវត្តភារកិច្ច ឆ្នាំ២០១២
(vov5) /  
(VOVworld)- នាព្រឹកថ្ងៃទី ២៨កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការសាសនា រដ្ឋាភិបាលបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១១ និងអនុវត្តភារកិច្ច ឆ្នាំ
២០១២។ សន្និសីទក៏បានបូកសរុបរយៈពេល ៥ឆ្នាំអនុវត្តសារាចររបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលស្តីអំពីការងារចំពោះ សាសនាប្រូតែស្តង់ និងបូកសរុបជាលើកដំបូងការអនុវត្តសារចររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្តីអំពី ផ្ទះដីធ្លីដែល ទាក់ទិនដល់សាសនា។
|
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (http://m.vietnamnet.vn) |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ
២០១១ សកម្មភាពនៃបណ្តាសាសនាកាន់តែមានរបៀបរាបរយក្នុងនោះមានការខំប្រឹង ប្រែងរបស់កម្មាភិបាលគ្រប់គ្រងរដ្ឋ ទទួលបន្ទុកសាសនា។ ឧបនាយករដ្ឋមន្រ្តី Nguyen
Xuan Phuc ក៏បានរំលឹកឡើងវិញពីទស្សនៈរបស់បក្ស និងរដ្ឋវៀតណាម គឺសាសនា
បានមានសេរីភាពធ្វើ សកម្មភាពយ៉ាងពេញលេញប៉ុន្តែក្នុងក្របខ័ណ្ឌច្បាប់។ ចំពោះ សាសនាប្រូតែស្តង់ឧបនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ គប្បីបង្កលក្ខណៈឲ្យ សាសនាប្រូតែស្តង់នៅតំបន់ព្រៃភ្នុំភាគខាជើង Tay Nguyen និង
ប្រយុទ្ធយ៉ាងប្តូរផ្តាច ជាមួយបណ្តាអនុភាពអមិត្ត ដែល ឆ្លៀតឪកាស យកសាសនា ប្រូតែស្តង់ដើម្បីបំបែកបំបាកជនជាតិ សាសនា និងទាមទាបង្កើតរដ្ឋ H’Mongនៅតំបន់
ព្រៃភ្នំភាគខាងជើង និងរដ្ឋ Dega នៅ Tay Nguyen ផងដែរ។ ចំពោះ បញ្ហាផ្ទះដីធ្លី ទាក់ ទិនដល់សាសនា ឧបនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc មានប្រសាសន៌ថា៖ ក្នុងការរៀបចំផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ក៏ត្រូវយកចិត្តទុកដាក់ដល់ បញ្ហាជីវភាពសាសនា សេរីភាពខាងជំនឿសាសនា។ មិនអាចនាំវិហារឬវត្តអារាមឡើងភ្នំបានទេ។ យើងត្រូវបង្កលក្ខណៈដើម្បីឲ្យគេមានកន្លែងធ្វើសកម្មភាព ជំនឿ សាសនា៕
-vov5