គណះប្រតិភូក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសីទសន្ទនា Shangri- La លើកទី១២
(VOV WORLD) /  
Vovworld-គណះប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយ
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសចូលរួម
សន្និសីទសន្ទនាShangri- La លើកទី១២នៅសឹង្ហបុរី។ក្នុងរយះពេលស្នាក់នៅ
នៅសឹង្ហបុរីពីថ្ងៃទី៣០ឧសភាដល់ទី២មិថុនា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh
នឹងចូលរួមសកម្មភាពរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dungរួមមានការជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរី Ly Hien Long សំដែងការគរសមប្រធានា
ធិបតី Tony Tan និងជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មធំៗរបស់
សឹង្ហបុរី។នាយករដ្ឋមន្រ្តី Nguyen Tan Dungនឹងថ្លែងមតិនៅក្នុងពិធីប្រារពសន្និសីទ
សន្ទនាShangri- La លើកទី១២នាយប់ថ្ងៃទី៣១ឧសភា។តាមគំរោងឧត្តមសេនីយ៍ឯក
Nguyen Chi Vinhនឹងថ្លែងមតិក្នុងពិធីពេញអង្គនាព្រឹកថ្ងៃទី២មិថុនា។ឧត្តមសេនីយ៍ឯក
Nguyen Chi Vinhនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេស
មួយចំនួនដែលក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី សឹង្ហបុរី អូស្រ្តាលី បារាំង
ជាដើម៕
|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម
រូបថត VOVWORLD |
-VOV WORLD