គាំពាររចនាសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជសញ្ញាសម្រាប់សហគ្រាស

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីកិច្ចគាំពាររចនាសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជសញ្ញាសម្រាប់សហគ្រាសវៀតណាម។
គាំពាររចនាសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជសញ្ញាសម្រាប់សហគ្រាស - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅទីនេះ អង្គប្រជុំបានចាត់ទុកថា ក្នុងបរិបទដែលវៀតណាមកំពុងចូលរួមបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណភាពខ្ពស់នោះ ការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ មានកត្តាពាក់ព័ន្ធនឹងកិច្ចសន្យាអំពីកម្មសិទ្ធិបញ្ញា គាំពាររចនាសម្ព័ន្ធឧស្សាហកម្មនិងពាណិជ្ជសញ្ញា។ រាល់បទបញ្ញត្តិនៃច្បាប់អន្តរជាតិ និងវៀតណាមស្ដីពីការគាំពាររចសម្ព័ន្ធនាឧស្សាហកម្ម និងពាណិជ្ជសញ្ញាសម្រាប់សហគ្រាសវៀតណាម ដើម្បីជួយឧបត្ថម្ភសហគ្រាសក្នុងការជ្រើសរើសវិធីការពារកម្មសិទ្ធិសញ្ញាប្រកបដោយប្រសិទ្ធភាព សំដៅរក្សា និងអភិវឌ្ឍន៍សហគ្រាសឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោក Nguyen Xuan An ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ OJ វៀតណាមបានឲ្យដឹងថា៖

"សហគ្រាសវៀតណាមភាគច្រើនគឺជាសហគ្រាសខ្នាតតូច និងតូចបំផុត បានជាបញ្ហាពាណិជ្ជកម្មទំនិញមិនទាន់បានយកចិត្តទុកដាក់ឡើយ។ ម៉្យាងវិញទៀត ទំនិញទាំងនេះក៏ខ្វះទីផ្សារប្រមូលលក់ផងដែរ។ ហេតុដូច្នេះហើយ សហគ្រាសតែងតែមិនទាន់ផ្ដោតការយកចិត្តទុកដាក់លើការកសាងពាណិជ្ជសញ្ញាសម្រាប់សហគ្រាសតាំងពីគ្រាដំបូងឡើយ"។

ចំពោះលោក Le Ngoc Lam អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាមមានប្រសាសន៍ថា៖

"នាបច្ចុប្បន្ននេះប្រព័ន្ធចុះឈ្មោះអន្ដរជាតិមួយចំនួនត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាឧស្សាហកម្មចំពោះពាណិជ្ជសញ្ញា និងរចនាសម្ព័ន្ធឧស្សហកម្ម។ ការចុះបញ្ជីនេះត្រូវបានធ្វើនៅបរទេសយ៉ាងងាយស្រួល ដោយកាត់បន្ថយពេលវេលានិងប្រាក់ចំណាយ។ ហេតុដូច្នេះហើយ សហគ្រាសនានាគប្បីយល់ដឹងយ៉ាងច្បាស់លាសអំពីវិធីដំណើរការនៃប្រព័ន្ធអន្តរជាតិទាំងនេះ ដើម្បីការពារប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិកម្មសិទ្ធបញ្ញារបស់សហគ្រាសនៅបរទេសផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ