គោលដៅរបស់វៀតណាមគឺពង្រឹងយន្តការនិងគោលនយោបាយដើម្បីអភិវឌ្ឍន៌ទីផ្សាភាគហ៊ុន

(VOVWORLD) -អញ្ជើញថ្លែងមតិក្នុងពិធីបើក សម្ពោធទីផ្សារភាគហ៊ុន Derivative    វៀត ណាម នាព្រឹកថ្ងៃទី១០ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ អនុវត្តទីផ្សារភាគហ៊ុនស្ថិរភាព ធានាតម្លាភាពនិងប្រកបដោយប្រ សិទ្ធភាព។ 
គោលដៅរបស់វៀតណាមគឺពង្រឹងយន្តការនិងគោលនយោបាយដើម្បីអភិវឌ្ឍន៌ទីផ្សាភាគហ៊ុន - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជាមួយតំណាងនានាក្នុងពិធីបើកសម្ពោធទីផ្សារភាគហ៊ុន  Derivative 

ទន្ទឹមជាមួយគ្នានោះ គប្បីបង្កើនការគ្រប់គ្រង ពង្រឹងរូបសណ្ឋានឃ្លាំ មើល និងប្រកាសព័ត៌មានលើទីផ្សារភាគហ៊ុន។ លោកឧបនាយករដ្ឋមន្ត្រីស្នើឲ្យ បន្តពង្រឹងរបៀបរបបយន្ត ការគោលនយោបាយអំពីទីផ្សារភាគហ៊ុនឲ្យសមស្របទៅ នឹងស្ថានភាពជាក់ស្តែងនៅវៀតណាម។ ជាពិសេស ប្រមូលផ្តុំកសាងយុទ្ធសាស្ត្រ អភិវឌ្ឍន៌ទីផ្សារភាគហ៊ុនវៀតណាម ទស្សនវិស័យដល់ឆ្នាំ២០៣០។

        “ខណៈដែលយើងប្រតិបត្តិទីផ្សារភាគហ៊ុន Derivative    នេះគឺទីមួយធ្វើឲ្យ ផលិតផលសម្បូរបែប ចែករំលែកបានហានិភ័យ ព្រមទាំងបង្កើតឱកាសសម្រាប់វិនិ យោគិនមានឱកាសជ្រើសរើសផលិតផលលើទីផ្សារភាគហ៊ុន។ ត្រូវប្រតិបត្តិទីផ្សារ  Derivative ស្ថិរភាព ធានាតម្លាភាពនិងប្រកបដោយប្រសិទ្ធភាព សមស្របទៅនឹង កម្រិតអភិវឌ្ឍន៍របស់ទីផ្សារភាគហ៊ុន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ