ចំណុចភ្លឺជាច្រើនក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី១
|
ចំណុចភ្លឺជាច្រើនក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី១ (VOV) |
Vovworld-តំលៃផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆមាសទី១ឆ្នាំនេះបាន
កើនឡើង៦,២៨%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញនិងខ្ពស់ជាងកំរិត
គោលដៅ៦,២%ដែលរដ្ឋាភិបាលដាក់ចេញក្នុងឆ្នាំនេះ។ ប្រការនេះបានសឲ្យ
ឃើញនិន្នាការងើបឡើងវិញនៃខឿនសេដ្ឋកិច្ច។នេះជាព័ត៌មានដែលបាននាំចេញ
នៅសន្និសីតកាសែតប្រកាសទិន្នន័យសេដ្ឋកិច្ចសង្គមឆមាសទី១ឆ្នាំ២០១៥ដោយ
អគ្គនាយកដ្ឋានស្ថិតិរៀបចំនាថ្ងៃទី២៦មិថុនានៅក្រុងហាណូយ។ ក្នុងគំនូរសេដ្ឋកិច្ច
ក្នុងឆមាសទី១ ស្ថានភាពអង្គភាពអាជីវកម្មមានការរីកចំរើនដោយបរិមាណអង្គភាព
អាជីវកម្មចុះឈ្មោះថ្មីកើនឡើងខ្ពស់បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
លោក Pham Dinh Thuy ប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្មនៃអគ្គនាយកដ្ឋានស្ថិតិ
បានឲ្យដឹងថា៖
“មុលហេតុមួយនាំទៅដល់ការចុះឈ្មោះអាជីវកម្មរបស់អង្គអាជីវកម្មតាមទិស
សកម្ម។ នេះត្រូវនិយាយដល់ដំណោះស្រាយប្រសិទ្ធិភាពមួយចំនួនរបស់រដ្ឋាភិបាល។
ទីមួយគឺច្បាប់អង្គផាពអាជីវកម្មវិសោធនកម្មមានសុពលភាពចាប់ពីខែកក្កដាខាង
មុខបានមានឥទ្ធិពលដ៏ធំធេងកែលំអរបរិយាកាសអាជីវកម្ម។ រួមជាមួយនោះគឺឆ្នាំ
២០១៥ក៏ជាឆ្នាំដែលយើងអះអាងថា សេដ្ឋកិច្ចផុតពីភាពថយចុះនិងអភិវឌ្ឍន៍ ខឿន
សេដ្ឋកិច្ចវៀតណាមងើបឡើងវិញ៕”