ច្នៃប្រឌិតប្រើប្រាស់កម្មវិធីឌីជីថលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល - កម្លាំង​ចលករ​សម្រាប់កំណើនសេដ្ឋកិច្ច និងផលិតភាពការងារ

(VOVWORLD) - ប្រការសំខាន់បំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺកម្មវិធីឌីជីថល និងកម្មវិធីផ្លាស់ប្ដូរឌីជីថលសម្រាប់ផ្នែកនានា។
ច្នៃប្រឌិតប្រើប្រាស់កម្មវិធីឌីជីថលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល - កម្លាំង​ចលករ​សម្រាប់កំណើនសេដ្ឋកិច្ច និងផលិតភាពការងារ - ảnh 1ពិធីប្រគល់ពានរង្វាន់មាសនៃកម្មវិធី Make in Vietnam  2023 ។ រូបថត៖ baoquangninh.vn

នាព្រឹកថ្ងៃទី ១១ ធ្នូ នៅខេត្ត Quang Ninh វៀតណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បើកវេទិកាជាតិអភិវឌ្ឍន៍សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមលើកទី ៥ ដោយប្រធានបទ  “ច្នៃប្រឌិតប្រើប្រាស់កម្មវិធីឌីជីថលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងផលិតភាពការងារ”។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានរំពឹងទុកទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ជួរធុរជន សហគ្រាសបច្ចេកវិទ្យាឌីជីថលនៅវៀតណាមជាមួយនឹងដំណោះស្រាយ បច្ចេកវិទ្យា និងកម្មវិធីឌីជីថល ដែលនាំមកនូវការផ្លាស់ប្ដូរថ្មី ទម្លុះទម្លាយសម្រាប់វិស័យទាំងអស់ គ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងផលិតផលលំដាប់ថ្នាក់ជាតិ ដោយអះអាងទីតាំងរបស់វៀតណាមនៅលើពិភពលោក។

ចំណែកឯ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមលោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ “ប្រការសំខាន់បំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺកម្មវិធីឌីជីថល និងកម្មវិធីផ្លាស់ប្ដូរឌីជីថលសម្រាប់ផ្នែកនានា។ ដូច្នេះតើអ្នកណានឹងធ្វើការងារនេះ។ នោះគឺក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាសបច្ចេកវិទ្យាឌីជីថល។ ការអភិវឌ្ឍ កម្មវិធីឌីជីថលសម្រាប់ផ្នែកនានា គឺជាការច្នៃប្រឌិតផលិតផល Make in Vietnam ។ ក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាសបច្ចេកវិទ្យាឌីជីថលត្រូវចាត់ទុកថា នេះគឺជាសកម្មភាពសិក្សាស្រាវជ្រាវអភិវឌ្ឍន៍។ ទីផ្សារនៃកម្មវិធី 5G នឹងឈានដល់ ៦៧០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ពោលគឺនាំ ប្រាក់ចំណូលរបស់ទូរគមនាគមន៍កើនឡើងរហូតដល់ ៥០% បើធៀបនឹងឆ្នាំ ២០២០។ សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមរាប់ម៉ឺនគួរតែ បង្កើតកម្មវិធីឌីជីថលជួយផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ