ច្បាប់ថ្មីចំនួន១៣ចូលជាធរមានចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥
(VOVWORLD) /  
Vovworld- ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥នេះតទៅ ច្បាប់ថ្មីចំនួន១៣ចូលជាធរមានជា
ផ្លូវការ។ក្នុងនោះមានស្លឹមសារសំខាន់ៗដូចជា៖បង្កើនសិទ្ឋិអត្ថប្រយោជន៍និងកំរិត
ធានារាប់រងសុខាភិបាល លើកលែងពន្ឋចំណូលរបស់អង្គភាពអាជីវកម្មចំពោះប្រាក់
ចំណូលដែលទទួលបានពីការកែច្នៃកសិផលជលផលរបស់សហករណ៍នានា បង្កើន
ការត្រួតពិនិត្យការគ្រប់គ្រងសំណង់នានាជំនះពុះពារលើការវិនិយោគតាមវិសាលភាព
គ្មានប្រសិទ្ឋភាពក្នុងការវិនិយោគសាធារណះជាដើ។ក្នុងច្បាប់ថ្មីចំនួន១៣ដែលចូល
ជាធរមានជាផ្លូវការនេះមានច្បាប់ស្តីពីការធានារាប់រងសុខាភិបាល(ធ្វើវិសោធនកម្ម
បំពេញបន្ថែមមាត្រាមួយចំនួន) ច្បាប់ស្តីពីការងារធ្វើ ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និង
គ្រួសារ ច្បាប់ស្តីពីគយ ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងច្បាប់
ស្តីពីការឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមជាដើម៕
-VOVWORLD