ច្បាប់ធានារាប់រងសុខាភិបាលវិសោធនកម្មនឹងឆ្ពោះអាទិភាពដល់ជនក្រីក្រ
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien ក្នុងកម្មវិធីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ (VOV) |
Vovworld-ច្បាប់ធានារាប់រងសុខាភិបាល(វិសោធនកម្ម)គ្រោងនឹងបានអនុម័តនៅសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ក្នុងខែនេះក្នុងនោះមានចំណុច
វិសោធនកម្មជាច្រើនឆ្ពោះការអាទិភាពសំរាប់ជនក្រីក្រ។ នេះជាការអះអាងរបស់
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien ក្នុងកម្មវិធី
ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយរបស់វិទ្យុសម្លេងវៀតណាម នាថ្ងៃទី២២មិថុនា។ តាម
រដ្ឋមន្ត្រី Nguyen Thi Kim Tien ថា៖
“អំពីកំរិតទទួលផលនោះ លើកនេះមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ទីមួយ
គឺចំពោះជនក្រីក្រនិងជនមានគុណូបការៈដូចជាឪពុកម្ដាយប្រពន្ធកូនរបស់យុទ្ធជន
ពលីពីការត្រូវរួមទូទាត់ ចំពោះជនក្រីក្រ៥%គឺនាបច្ចុប្បន្នមិនត្រូវទូទាត់ឡើយ។ ទី២ ចំពោះមុខសញ្ញាក្រីក្រ មុននេះគឺត្រូវរួមទូទាត់២០%គឺនាបច្ចុប្បន្នថយចុះត្រឹមតែ៥%៕”