ឆ្នាំ ២០១៥វៀតណាមប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធនធានមនុស្សសំរាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា
|
លោក Nguyen Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា |
(VOV)_ឆ្នាំ២០១៤ ជាឆ្នាំជោគជ័យនៃវិស័យវិទ្យាសាស្ត្រ -បច្ចេកវិទ្យាវៀតណាម
ដោយបានលើកកំពស់ឡើង៥ ដង (លំដាប់ថ្នាក់ទី៧១/១៤៣) ក្នុងបញ្ជីលំដាប់ថ្នាក់
ស្ដីពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រ បច្ចេកវិទ្យាសកល ដោយអង្គការកម្មសិទ្ធិបញ្ញា
ពិភពលោក ( WIPO) ប្រកាស។
ឆ្នាំ ២០១៥ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនឹងជំរុញល្បឿនអនុ
វត្តបណ្ដាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាមកម្មវិធីចំនួន៣ ដែលបាននាយករដ្ឋ
មន្ត្រីអនុម័ត។ នោះគឺកម្មវិធីផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់
និងកម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិ។ លោក Nguyen Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ
បច្ចេកវិទ្យាបានអោយដឹងថា៖
“ នាបច្ចុប្បន្ន គោលនយោបាយលើកទឹកចិត្តសំរាប់កម្មាភិបាលវិទ្យាសាស្ត្រត្រូវ
បានបង្កើតឡើងហើយ។ ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កំពុងរួមសហការជាមួយ
ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃចេញផ្សាយសារាចរអន្តរក្រសួងទាំង៣ ដើម្បី
ណែនាំអនុវត្តបណ្ដាគោលនយោបាយក្នុងស្ថានភាពជាក់ស្ដែងស្ដីពី៖ប្រាក់ខែ ចំ
ណូល ការបង្កលក្ខណះ បរិយាកាសធ្វើការ និងលើកសរសើរបណ្ដាអ្នកវិទ្យាសាស្ត្រ
…ជាដើម៕ ”