ឆ្នាំ២០១៥៖ទំនាក់ទំនងវៀតណាម-EU មានជំហានអភិវឌ្ឍន៍ថ្មី
(VOVWORLD) /  
|
Vovowrld- ឆ្នាំ២០១៥គូសសញ្ញា២៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត
ណាមជាមួយសហភាពអឺរ៉ុប(EU)។ក្នុងឱកាសនេះអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារ
ព័ត៌មានវៀតណាមប្រចាំនៅបែលហ្សីកបានមានការផ្លាស់ប្តូរយោបល់ជាមួយលោក
Vuong Thua Phongប្រធានគណះប្រតិភូវៀតណាមនៅអមក្បែរ EU។តាមលោក Vuong
Thua Phongថា៖ EUជាដៃគូសំខាន់ចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀត
ណាម។ លើវិស័យនយោបាយនាពេលកន្លងមកភាគីទាំង២បានមានជំហានអភិវឌ្ឍន៍
លោតផ្លោះ។ភាគីទាំង២បានផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់។កិច្ចសហប្រតិបត្តិការ
លើវច្រើនវិស័យត្រូវបានពង្រីក។អង់គ្លេសបារាំងអាល្លឺម៉ងអ៊ីតាលីនិងអេស្ប៉ាញជាបណ្តា
ដៃគូ សំខាន់ក្នុងដៃគូយុទ្ឋសាស្រ្តរបស់វៀតណាមនៅEU។នាពេលខាងមុខភាគីទាំង២
នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(EVFTA)។លោក Vuong Thua
Phongបានគូសបញ្ជាក់ថែមទៀតថា៖លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មEU ជាទីផ្សារ
ចម្បងនៃទំនិញនាំចេញរបស់វៀតណាម។ដើម្បីស្វាគមព្រឹត្តិការរំលឹកខួប់លើកទី២៥
នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-EUភាគីទាំង២នឹងរៀបចំសិក្ខាសាលា
សន្និសីទកម្មវិធីវប្បធម៌សិល្បះជាច្រើន។ស្ថានទូតវៀតណាមនិងគណះប្រតិភូវៀតណាម
អមក្បែរEU នឹងរៀបចំសកម្មភាពនានាដែលក្នុងនោះមានការបង្ហាញមុខអង្គការសមាជិកមិត្តភាពEU-វៀតណាមនៅសភាអឺរ៉ុបនិងចុះហត្ថលេខាលើ EVFTA៕
-VOVWORLD