ឆ្នាំ២០១៥វិទ្យុសម្លេងវៀតណាមពង្រីកឧត្តមភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុមធ្យោបាយ
|
ឆ្នាំ២០១៥វិទ្យុសម្លេងវៀតណាមពង្រីកឧត្តមភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុមធ្យោបាយ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៣មករា នៅមជ្ឈមណ្ឌលផ្សាយសំលេងជាតិលេខ
៥៨វិថី Quan Su ហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំសន្និសីទបូកសរុប
ការងារឆ្នាំ២០១៤និងលាតត្រដាងភារកិច្ចឆ្នាំ២០១៥។
ថ្លែងមតិនៅពិធីនេះ អគ្គនាយកលោក Nguyen Dang Tien បានលើកច្បាស់ថា
ក្នុងឆ្នាំ២០១៤ វិទ្យុសម្លេងវៀតណាមបានឆ្លងផុតពីការលំបាកជាច្រើនផ្លាស់ប្តូរថ្មី
ខ្លឹមសារនិងរបៀបសំរេចភារកិច្ចរបស់បក្សរដ្ឋដែលប្រគល់ជូននិងឆ្លើយតបនឹង
តម្រូវការបំនងប្រាថ្នារបស់ប្រជាជន។ ស្ដីពីភារកិច្ចនាពេលខាងមុខ អគ្គនាយក
Nguyen Dang Tien បានសង្កត់ធ្ងន់ថា៖
“ទីមួយត្រូវយកភារកិច្ចនយោបាយជាគិន្លះអនុវត្តភារកិច្ចឃោសនាគោលការណ៍
គោលមាគ៌ារបស់បក្សរដ្ឋ។ ទន្ទឹមនឹងទាក់ទង ឆ្លុះបញ្ចាំងមតិបំណងប្រាថ្នារបស់
ប្រជាជន។ យកមហាជនជាស្នូល យកសាមគ្គីភាពសហប្រតិបត្តិការជា
គោលការណ៍ក្នុងប្លុកឯកភាព។ ត្រឹមតែផ្អែកលើកត្តានោះទើបអាចកសាង
សមូហភាពវិទ្យុរឹងមាំផង បំពេញភារកិច្ចរបស់បក្សរដ្ឋផង ប៉ុន្តែក៏អាចឆ្លើយតបនឹង
តម្រូវការបំណងប្រាថ្នារបស់មហាជនផង៕”