ឆ្ពោះទៅសហគមន៍អាស៊ានរឹងមាំនិងមានការអភិវឌ្ឍន៍ចីរភាព
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Kim Tien ថ្លែងមតិក្នុងសន្និសីទ |
(VOVworld)-នាព្រឹកថ្ងៃទី១៤កញ្ញានៅក្រុង Da Lat ខេត្ត Lam Dong បានប្រារព្ធ សន្និសីទមន្ត្រីជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍សុខាភិបាលលើកទី១០របស់អាស៊ាន
(SOMHD 10) ដោយមានការចូលរួមរបស់តំណាងចំនួន១៥០នាក់មកពីប្រទេស អាស៊ានចំនួន១០រួមជាមួយចិន កូរ៉េខាងត្បូង ជប៉ុននិងប្រទេសកំពុងអភិវឌ្ឍន៍
មួយចំនួន។ថ្លែងមតិបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក
ស្រី Nguyen Thi Kim Tien បានអះអាងថា៖
“ភារកិច្ចមួយក្នុងចំណោមភារកិច្ចនៃបណ្តាមន្ត្រីជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍន៍ ផ្នែកសុខាភិបាលរបស់អាស៊ាននៅសន្និសិទលើកទី១០នេះ គឺរួមគ្នាពិភាគ្សានិង ឯកភាពអំពីយន្តការសកម្មភាពនៃកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ាន
របស់ក្រុមការងារជំនាញ ក្នុងដំណាក់កាល២០១៥-២០២០ សំដៅដាក់ជូន សន្និសីទរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៣អនុម័ត”។
សន្និសីទនេះក៏បានពិភាគ្សាលើបណ្តាបញ្ហាដែលប្រទេសអាស៊ាននានា កំពុងយកចិត្តទុកដាក់ផងដែរ៕