ជាងថតរូប Nick Ut ប្រគល់ជូនរូបថត”កុមារី Napalm” ដល់សារមន្ទីរនារីវៀតណាម

(VOVWORLD) -នាថ្ងៃទី៦ឧសភា សារមន្ទីរនារីវៀតណាម បានទទួលរូបថតនិងវត្ថុតាង ដោយជាងថតរូប Nick Ut អតីតអ្នកយកព័ត៌មានរូបថត របស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក (AP) ប្រគល់ជូន។ 

ជាងថតរូប Nick Ut ប្រគល់ជូនរូបថត”កុមារី Napalm” ដល់សារមន្ទីរនារីវៀតណាម - ảnh 1ជាងថតរូប Nick Ut ប្រគល់ជូនរូបថត”កុមារី Napalm

ដល់សារមន្ទីរនារីវៀតណាម 

(VOV)_ នាថ្ងៃទី៦ឧសភា សារមន្ទីរនារីវៀតណាម បានទទួលរូបថតនិងវត្ថុតាង ដោយជាងថតរូប Nick Ut អតីតអ្នកយកព័ត៌មានរូបថត របស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក (AP) ប្រគល់ជូន។  ជាងថតរូប Nick Ut បានប្រគល់អោយសារមន្ទីរនារីរូបភាព៥ផ្ទាំង ដែលក្នុងនោះមានរូបថត “ Kim Phuc - កុមារី Napalm” ដែលបង្ហាញនូវភាពឃោឃៅ ព្រៃផ្សៃនៃសង្គ្រាមអយុត្តិធម៌របស់អាមេរិក នៅវៀតណាម។ ជាងថតរូប Nick Ut បានអោយដឹងថា៖

          “ ក្នុងរូបថតទាំង៥ផ្ទាំងនេះ បានបង្ហាញអោយឃើញបណ្ដាសក្សីក្នុងថ្ងៃនោះ។ រូបថតមួយគឺខ្ញុំកំពុងរៀបចំបញ្ជូន Kim Phuc  ទៅមន្ទីរពេទ្យ។ ក្នុងឱកាសជិតដល់ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ រូបថតស្ដីអំពី Kim Phuc ខ្ញុំមានគោលបំណងប្រគល់ជូនរូបភាពទាំងនេះអោយសារមន្ទីរនារីវៀតណាម។ នេះជារូបភាពមានជនរងគ្រោះជានារី។ មានសារមន្ទីរជាច្រើនលើពិភពលោកចង់មានបណ្ដារូបថតនេះ និងម៉ាស៊ីនថតរូបនេះ ដើម្បីតាំងបង្ហាញ ប៉ុន្តែខ្ញុំជាជនជាតិវៀតណាម ដូច្នេះខ្ញុំនាំវាត្រឡប់មកវៀតណាមវិញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ