ជំនួបសន្ទនាអំពីការ បង្ការប្រឆាំងអំពើពុករលួយលើកទី១៣
|
ទិដ្ឋភាពនៃវេទិកា (រូបថតៈ baocongthuong) |
(VOVworld)-ជំនួបសន្ទនាក្រោមប្រធានបទ “បណ្តាដំណោះស្រាយបង្កា ប្រឆាំង និងរឹបអូសទ្រពសម្បត្តិពុករលួយ” រៀបចំដោយអធិការកិច្ចរដ្ឋាភិបាល រួមជាមួយ
ក្រសួងយុត្តិធម៌ និងស្ថានទូតអង់គ្លេស នាព្រឹកថ្ងៃទី២៦វិច្ឆិកានៅទីក្រុង ហាណូយ។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong បានអះអាងថាវៀតណាមជាសមាជិកនៃអនុសញ្ញាអ.ស.បស្តីពី ការបង្ការប្រឆាំង
អំពើពុករលួយ(ANCAC) ដូច្នេះ គោលដៅ ក្នុងការបង្ការ ប្រឆាំង អំពើពុករលួយ
របស់វៀតណាមមានលក្ខណៈប្រហាក់ប្រហែលជាមួយអន្តជាតិ។ គោល
នយោបាយបង្ការ ប្រឆាំងអំពើពុករលួយរបស់វៀតណាម ជានិច្ចកាល ចាត់ទុក
ការងារបង្ការជាដំណោះស្រាយសំខាន់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដោយ មានការ
កំណត់ថ្មីអំពីការចាត់តាំងនិងសកម្មភាពរបស់ក្បាលម៉ាស៊ីននីតិរដ្ឋ អំពីការ
ប្រតិបត្តិរបស់ខឿនសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មអន្តរជាតិ បានអះ
អាងច្បាស់ការ “ប្តូរផ្តាចតស៊ូប្រឆាំងអំពើពុករលួយ”(ប្រការទី២មាត្រាទី៨) ។ នេះជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ
នាពេលកន្លងទៅ។ លោក Ha Hung Cuong បានឲ្យដឹងថា៖
“ទោះបីជាមានការខំប្រឹងប្រែងជាច្រើនក្តី ប៉ុន្តែអាចឃើញថា ការងារបង្ការ ប្រឆាំងអំពើពុករលួយនិយាយរួម ក៏ដូចជាការងារបង្ការ ប្រឆាំងអំពើពុករលួយនិង
រឹប អូសទ្រព្យសម្បត្តិដោយអំពើរពុករលួយនៅវៀតណាមនិយាយដោយឡែកនៅ ជួបប្រទះនឹងការលំបាក សាកល្បងជាច្រើន។ ដោយហេតុនេះ រាល់ការចែក
រំលែកក្នុងវេទិការនេះ នឹងជាប្រភពព័ត៌មានសំខាន់ សម្រាប់ស្ថាប័នមាន សមត្ថកិច្ច
របស់វៀតណាមសិក្សាស្រាវជ្រាវ អនុវត្តឲ្យបានសមស្របនឹងលក្ខណៈ ជាក់ស្តែង
នៅវៀតណាម”៕