ជំនួបសន្ទនាអាសាន-ឥណ្ឌាប្រមូលផ្តុំជាក់ស្តែងសេចក្តីថ្លែងការទស្សនវិស័យ
|
រដ្ឋមន្រ្តីការបរទេសឥណ្ឌាSalman Khurshid (រូបថតៈ AFP/TTXVN) |
(VOVWorld)-នៅ New Delhi នាថ្ងៃទី៧មិនា ជំនួបសន្ទនាអាស៊ាន-ឥណ្ឌាលើកទី៦
បានបន្តពិភាក្សាអំពីបណ្តាបញ្ហាសំខាន់ៗដោយឈរលើស្មារតីសេចក្តីថ្លែងការ អំពី
ទស្សនវិស័យ ដែលបាននាំចេញនៅសន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបលើកទី២០ នៃទិវាបង្កើតទំនាក់ទំនងដៃគូរសន្ទនាអាស៊ាន ឥណ្ឌានាខែធ្នូឆ្នាំ២០១២។ អគ្គលេ ខាធិការអាស៊ានលោក Le Luong Minh បានលើកច្បាស់ថាក្នុងរយៈពេល៥ឆ្នាំអនុ វត្តន៍ដំណើការឆ្ពោះទៅសហគមន៍អាស៊ាន១នាឆ្នាំ២០១៥ វិធានការចំនួនជាង ៨០%ក្នុងផែនការបានអនុវត្តន៍រួចរាល់ហើយ។ លោក Le Luong Minh ក៏ឲ្យដឹង ថែម
ទៀតថា ក្នុងសេចក្តីថ្លែងការទស្សនវិស័យ ថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបាន
សន្យាផ្សាភ្ជាប់អាស៊ានឥណ្ឌា។ ថ្នាក់ដឹកនាំអាស៊ាន ឥណ្ឌាក៏បានសង្កត់ធ្ងន់ទៅ លើសារៈសំខាន់របស់កិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌សង្គម ជួបប្រាស្រ័យប្រជាជនជាដើម។
ក្នុងសម័យបើកនាថ្ងៃទី៦មិនា ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តី ការ
បរទេសវៀតណាម លោក Pham Quang Vinh ក៏បានសង្កត់ធ្ងន់ពីសារៈសំ ខាន់នៃ
សេចក្តីថ្លែងការនេះ៕