ជនរួមជាតិ Cham នៅខេត្ត Binh Thuan សប្បាយរីករាយទទួលបុណ្យ Ramuwan។
VOV -  
(VOV) /  
|
ជនរួមជាតិ Cham នៅខេត្ត Binh Thuan សប្បាយរីករាយទទួលបុណ្យ Ramuwan។ |
VOV-នាថ្ងៃទី១៨កក្កដា (គឺថ្ងៃទី៣០ខែទី៨តាមប្រតិទិននៃជនជាតិ Cham)
ជនរួមជាតិ Cham នៅខេត្ត Binh Thuan វៀតណាម បានចាប់ផ្ដើមទទួលបុណ្យ
Ramuwan។ នេះជាបុណ្យតេតប្រពៃណីសំខាន់បំផុតក្នុងឆ្នាំរបស់ជនរួមជាតិ
Cham កាន់សាសនាឥស្លាមនៅខេត្ត Binh Thuan។ បុណ្យតេត Ramuwan ប្រព្រឹត្ត ទៅក្នុងរយៈពេល១ខែជាមួយពិធីជាច្រើនជាបន្តបន្ទាប់ដូចជាពិធីចាំងស្មៅលើ
ផ្នូរ បុណ្យចូលព្រះវស្សាខែ Ramadan បួងសួងនៅវត្តជាដើម។ លោក Luu Van Be
នៅភូមិ Binh Hoa ឃុំ Phan Hoa ស្រុក Bac Binh ខេត្ត Binh Thuan បានឲ្យដឹងថា៖
“ថ្ងៃស្អែកជនរួមជាតិទៅចាំងស្មៅលើផ្នូរនៅឈាបនដ្ឋានវាលខ្សាច់ក្រហម
ក្រោយនោះទៅចាំងស្មៅនៅផ្នូរនៅឈាបនដ្ឋានវាលខ្សាច់ស ក្រោយនោះ
ត្រឡប់ទៅផ្ទះសែនជីដូនជីតា។ បើប្រៀបនឹងឆ្នាំមុនៗ ឆ្នាំនេះជនរួមជាតិ
រកស៊ីបានផលច្រើនជាង នោះគឺដោយសារបក្សនិងរដ្ឋយកចិត្តទុកដាក់
វិនិយោគនៅធារាសាស្ត្រ។”
ក្នុងរយៈពេលកន្លងទៅដោយមានការយកចិត្តទុកដាក់វិនិយោគរពីបក្ស និងរដ្ឋបានជាមុខម៉ាត់របស់បណ្ដាភូមិអ្នក Cham កាន់តែមានភាពផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ជនរួមជាតិ Cham កាន់តែបានលើកកំពស់ទាំងខាង សម្ភារៈនិងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែយកចិត្តទុកដាក់ដល់
សុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងខេត្ត Binh Thuan បានវិនិយោគ ទឹកប្រាក់ប្រមាណ៥ម៉ឺនលានដុងដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធឲ្យដំបន់
ជនរួមជាតិ Cham។ លោក Mai Sen ប្រធានគណៈកម្មាធិការជនជាតិខេត្ត
Binh Thuan បានឲ្យដឹងថា៖
“អាចនិយាយបានថាការវិនិយោគឲ្យដំបន់ជនរួមជាតិ Cham អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ដោះស្រាយដីធ្លីតាមសេចក្តីសំរេចចិត្តលេខ ០៤ របស់
គណៈកម្មាធិការបក្សខេត្តត្រូវបានអនុវត្តដូចជាការឲ្យខ្ចីទុនអភិវឌ្ឍន៍ចិញ្ចឹម
គោ ប្រគល់ដីការពារព្រៃ។ពិសេសគឺកម្មវិធីដោះស្រាយផ្ទះនៅសំរាប់ជនរួម
ជាតិ Cham និងកសាងហិដ្ឋានរចនាសម្ព័ន្ធដូចជាបណ្ដាញអគ្គិសនីផ្លូវសាលា រៀនគិលានុបដ្ឋានប្រព័ន្ធទឹកស្អាតបានមកដល់ភូមិឃុំជនជាតិ Cham៕”
VOV
-VOV